ភ្លើងឆេះ​​នៅ​មូលដ្ឋានយោធា​នៅគ្រីមៀមនុ​ស្សជាង២,000​​នាក់ត្រូវបា​ន​​ជម្លៀសចេញ

 អគ្គីភ័យបានឆាបឆេះនៅមូលដ្ឋានយោធាក្នុងទីក្រុង Kirovske នៃតំបន់ គ្រីមៀដែលបង្ខំឱ្យមនុស្សជាង២,000នាក់ត្រូវជម្លៀសចេញ ហើយផ្លូវហាយវេក្បែរនោះត្រូវបិទ។លោក Sergei Aksyonov អភិបាលខេត្តគ្រីមៀដែលត្រូវបានតែងតាំងដោយរុស្សី (ដែលរុស្ស៊ីបញ្ចូលក្នុង ២០១៤) បាននិយាយនៅលើ Telegram ថា "យើងមានគម្រោងជម្លៀសអ្នកស្រុកជាបណ្តោះអាសន្ននៃការតាំងទីលំនៅចំនួន៤ដែលមានមនុស្សច្រើនជាង២,000 នាក់" ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ភ្លើងឆេះនៅគ្រីមៀបានបង្ខំមនុស្សជាង២,000 នាក់ឱ្យជម្លៀសចេញនៅថ្ងៃទី ១៩ខែកក្កដា។ AP
មេដឹកនាំគ្រីមៀបានបន្ថែមថា ផ្លូវ Tavrida នៅក្បែរនោះត្រូវបានបិទមួយផ្នែក។ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងបណ្តាញ Telegram របស់រុស្ស៊ី ដែលពាក់ព័ន្ធជាមួយសេវាសន្តិសុខរុស្ស៊ីបានរាយការណ៍ថា ឃ្លាំងរំសេវមួយបានឆេះនៅមូលដ្ឋានបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនពេញមួយយប់។អគ្គីភ័យបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីស្ពានគ្រីមៀដែលជាស្ពានតែមួយគត់ដែលតភ្ជាប់ដីគោករុស្ស៊ីទៅកាន់ឧបទ្វីប គ្រីមៀត្រូវបានវាយប្រហារកាលពីថ្ងៃទី១៧ខែកក្កដា ហើយបានខូចខាតផ្នែកខ្លះ។ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ទីតាំង​យោធា និង​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​នៅគ្រីមៀត្រូវ​បាន​គេ​កំណត់​គោលដៅ​ដោយ​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។ទោះ​ជា​យ៉ាង​ណា​វា​មិន​ច្បាស់​ថា​តើ​ក្រុងគៀវ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទាំង​នេះ​ឬ​យ៉ាង​ណា។មុននោះ កាលពីថ្ងៃទី២៩ខែមេសាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឱ្យមានអគ្គីភ័យនៅឃ្លាំងស្តុកប្រេងនៅSevastopol ដែលជាកំពង់ផែសំខាន់នៃឧបទ្វីបគ្រីមៀ។ ប៉ុន្មានថ្ងៃក្រោយមក រុស្ស៊ីបាននិយាយថាឃ្លាំងផ្ទុកឥន្ធនៈមួយនៅជិតស្ពានតភ្ជាប់ដីគោករុស្ស៊ីជាមួយគ្រីមៀបានឆាបឆេះនៅព្រឹកព្រលឹមថ្ងៃទី៣ឧសភា។បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៦ ឧសភា រុស្ស៊ី​បាន​ប្រកាស​ថាកម្លាំង​របស់​ខ្លួន​បាន​បាញ់​ទម្លាក់មីស៊ីលរបស់​អ៊ុយក្រែន​លើ​តំបន់​គ្រីមៀ៕ពុតសាម៉ាត់


Powered by Blogger.