គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍កាលពីថ្ងៃពុធថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជានិងប្រទេសសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ផ្លូវល្បឿនលឿនប្រវែង១៩០គីឡូម៉ែត្ររវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ គឺជាគម្រោងធំបំផុតក្រោមគម្រោងBRIនៅកម្ពុជា។ ក្រសួងសាធារណការ/KhmerTimesសម្តេចហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវល្បឿនលឿនទី២ដែលវិនិយោគដោយចិន ដែលតភ្ជាប់រាជធានីទៅព្រំដែនខាងកើតជាមួយប្រទេសវៀតណាម ថា «កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន»។សម្តេចហ៊ុន សែនបានមានប្រសាសន៍ថាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលដាក់ឱ្យដំណើរការតាំងពីខែតុលា ក៏ត្រូវបានក្រុមហ៊ុនចិនសាងសង់ផងដែរ។វាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងការអភិវឌ្ឍទេសចរណ៍។សម្តេចបានមានប្រសាសន៍ថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) គម្រោងធំៗជាច្រើនដែលវិនិយោគដោយប្រទេសចិន បាននឹងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា BRI ក៏បានផ្តល់ផលប្រយោជន៍ដល់រដ្ឋសមាជិកអាស៊ានផ្សេងទៀត និងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍សកល ដោយលោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ មិនបានបង្កើតភាពជាសត្រូវចំពោះប្រទេសណាមួយ ឬរារាំងការអភិវឌ្ឍន៍របស់ប្រទេសដទៃនោះទេ។លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីនេះថា “BRI បានជួយប្រទេសកាន់តែច្រើនឡើងៗ ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ។ នេះបង្ហាញយ៉ាងច្បាស់ថាគំនិតផ្តួចផ្តើមនេះបានផ្តល់នូវផ្លូវធំទូលាយមួយក្នុងការជំរុញការអភិវឌ្ឍន៍រួមនៃប្រទេសទាំងអស់”។លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ មានប្រសាសន៍ថា គម្រោង BRI នឹងបន្តជួយកម្ពុជា និងប្រទេសដទៃទៀតបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ១៩។លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា BRI បានបំពេញបន្ថែមនូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា អាស៊ាន និងពិភពលោកទាំងមូល។លោកបានមានប្រសាសន៍ថា គម្រោងផ្លូវដែកចិន-ឡាវ ដែលតភ្ជាប់ទីក្រុងគុនមីង នៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ទៅកាន់រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមិនត្រឹមតែសម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ។ប៉ុន្តែសម្រាប់រដ្ឋសមាជិកអាស៊ានផ្សេងទៀតផងដែរ៕Xinhua/KhmerTimes
Post a Comment