ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់សូមប្រយ័ត្ន!
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៣បានឲ្យដឹងថាចាប់ពីថ្ងៃទី២១-២៧ខែមិថុនាឆ្នាំ ២០២៣ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
រូបភាពអ៊ីនធឺណិត |
ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិននិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
Post a Comment