សត្វទន្សោងនៅកម្ពុជាមានប្រមាណ១,៥០០ក្បាល
សត្វទន្សោង (Bos Javanicus) ប្រហែល១,៥០០ក្បាល ត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN) ត្រូវបានកត់ត្រានៅក្នុងព្រៃរបស់កម្ពុជា។
ក្រសួងបរិស្ថានបានចែករំលែកតួលេខនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកនេះដោយបន្ថែមថារូបភាពនៃសត្វទន្សោងត្រូវបានថតជាប់ដោយកាមេរ៉ានៅក្នុងតំបន់ការពារ។ចំនួនសត្វទន្សោងក្នុងប្រទេសកម្ពុជានៅតែជាចំនួនសត្វព្រៃដ៏សំខាន់បំផុតមួយនៅលើពិភពលោក។យោងតាមប្រភពអនឡាញមួយ បានឲ្យដឹងថាសត្វទន្សោងដែលគេស្គាល់ថា Tembadau គឺជាប្រភេទសត្វពាហនៈដែលត្រូវបានរកឃើញនៅអាស៊ីអាគ្នេយ៍។ ក្បាលនិងដងខ្លួនគឺមានប្រវែងពី ១,៩ ទៅ ៣,៦៨ ម៉ែត្រ។សត្វទន្សោងព្រៃ មានទំហំធំជាង និងធ្ងន់ជាងសត្វគោស្រុក។ប៉ុន្តែមានរូបរាងស្រដៀងគ្នា៕ AKP/Khmer Times
Post a Comment