ណា​តូ​ព​ន្លឿនកិច្ចខិត​​ខំប្រឹងប្រែ​ង​ដើម្បីទ​ទួលស្គា​ល់ស៊ុយ​អែត

 អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា លោកនឹងកោះប្រជុំបន្ទាន់មួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីការទទួលយកប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធភាព។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។AP
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃទី២៦ខែមិថុនាថាលោកបាននិយាយជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៃប្រទេសស៊ុយអែតនិងប្រទេសជិតខាងហ្វាំងឡង់ អំពីការចូលប្រទេសស៊ុយអែតទៅក្នុងអង្គការណាតូ។"យើងបានយល់ព្រមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងប្រ៊ុចសែល មុនពេលកិច្ចប្រជុំកំពូល (ណាតូ) នៅរដ្ឋធានីវីលនីសនៃប្រទេសលីទុយអានី ដែលចាប់ផ្តើមនៅថ្ងៃទី១១ខែកក្កដា។ គោលបំណងនៃកិច្ចប្រជុំគឺធ្វើឱ្យមានវឌ្ឍនភាពក្នុងការបញ្ចប់ការចូលជាសមាជិកណាតូរបស់ប្រទេសស៊ុយអែត។ លោក Stoltenberg បាននិយាយ។លោក Stoltenberg មិនបានបញ្ជាក់ពីពេលវេលានៃកិច្ចប្រជុំនេះទេ ។ប៉ុន្តែបាននិយាយថា នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស មេដឹកនាំចារកម្មនិងទីប្រឹក្សាសន្តិសុខជាតិ។ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យរួមគ្នាដើម្បីចូលរួមជាមួយអង្គការណាតូកាលពីឆ្នាំមុនបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាក្នុងប្រទេសអ៊ុយក្រែន។ប៉ុន្តែពាក្យសុំរបស់ពួកគេចាំបាច់ត្រូវមានការយល់ព្រមពីប្រទេសសមាជិកណាតូទាំង៣០។ រហូត​មក​ដល់​ពេល​នេះ ហ្វាំងឡង់​ត្រូវ​បាន​អនុម័ត​ឱ្យ​ចូល​ជា​សមាជិក​ណាតូ ខណៈ​ស៊ុយអែត​កំពុង​រង់ចាំ។ប្រធានាធិបតីតួកគីបាននិយាយថាលោកនឹងមិនគាំទ្រការចូលរបស់ស៊ុយអែតចូលទៅក្នុងអង្គការណាតូបន្ទាប់ពីមានការតវ៉ានៅទីក្រុង Stockholm ដែលរៀបចំដោយក្រុមប្រឆាំងមូស្លីមនិងក្រុមគាំទ្រឃឺដ។ហុងគ្រីក៏បានពន្យារពេលទទួលយកការចូលជាសមាជិករបស់ស៊ុយអែតក្នុងអង្គការណាតូ។ប៉ុន្តែមិនទាន់បានប្រកាសពីមូលហេតុនោះទេ។មន្ត្រីអង្គការណាតូសង្ឃឹមថាបន្ទាប់ពីតួកគីទទួលយកការចូលរបស់ស៊ុយអែតទៅក្នុងប្លុក ហុងគ្រីនឹងធ្វើដូចគ្នា៕ប្រភពAP

Powered by Blogger.