ភ្នំពេញជាទិសដៅដ៏ពេញនិយមបំផុតក្នុងពិភពលោកសម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង
រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។
នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើGoogle រយៈពេល២៤ខែចុងក្រោយនេះដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ «ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាគឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនានិងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង គឺកង់ តាក់ស៊ី ឬម៉ូតូកង់បី។ប្រភពដដែលបានរំលេចថា ប្រទេសកម្ពុជាមានសម្រស់ធម្មជាតិដ៏សម្បូរបែប ដោយរាប់ចាប់ពីឆ្នេរត្រូពិករហូតដល់ព្រៃក្រាស់។ ភ្នំពេញគឺជាមូលដ្ឋានដ៏ល្អមួយដើម្បីស្វែងយល់ពីអ្វីៗទាំងអស់ដែលកម្ពុជាមាន។ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងនិងដំណើរទស្សនាចរនៅក្នុងទីក្រុង។ចំណែកឯទិសដៅដ៏ពេញនិយមបំផុតចំនួន៤ផ្សេងទៀតគឺ ទីក្រុងហាណូយ របស់វៀតណាម ទីក្រុងបាងកករបស់ប្រទេសថៃទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ និងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ការធ្វើដំណើរកម្សាន្តតែឯង កំពុងតែមាននិន្នាការកើនឡើង ដោយមានមនុស្សកាន់តែច្រើនឡើងៗជ្រើសរើសការធ្វើទស្សនាចរដោយខ្លួនឯងនៅជុំវិញពិភពលោក៕AKP
Post a Comment