Vi​deos៖Zelen​​sky​ប​ដិសេធ​​ថាអ៊ុ​យក្រែនវា​យប្រហា​រវិមា​នក្រឹម​​ឡាំង

 ប្រធានាធិបតីZelenskyបានបញ្ជាក់ថាក្រុងគៀវមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំងដោយបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយទីក្រុងម៉ូស្គូ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី Helsinki របស់ហ្វាំងឡង់នៅថ្ងៃនេះថា"យើងមិនវាយប្រហារលើPutin ឬរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ីទេយើងកំពុងប្រយុទ្ធនៅលើទឹកដីរបស់យើង"។នៅពេលសួរថាហេតុអ្វីបានជាទីក្រុងម៉ូស្គូចោទប្រកាន់ក្រុងគៀវពីការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក (UAVs) ដើម្បីវាយប្រហារវិមានក្រឹមឡាំង លោកប្រធានាធិបតី Zelenskyបាននិយាយថាសមភាគីរុស្ស៊ីលោកVladimir Putin"គ្មានជ័យជំនះទេហើយកំពុងត្រូវការការលើកទឹកចិត្តប្រជាជនក្នុងប្រទេស"។មន្ត្រីជាន់ខ្ពស់ក្នុងការិយាល័យប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃដដែលបានបញ្ជាក់ថាប្រទេសនេះមិនជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ ដោយសង្កត់ធ្ងន់ថាការវាយប្រហារវិមានក្រឹមឡាំង“មិនទទួលបានលទ្ធផលអ្វីទេ”និងមិនផ្លាស់ប្តូរស្ថានភាពសមរភូមិឡើយហើយគ្រាន់តែបង្កការខូចខាតតែប៉ុណ្ណោះទៅកាន់វិមានក្រឹមឡាំង។ ប្រទេសរុស្ស៊ី "ធ្វើសកម្មភាពខ្លាំងជាង" ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់របស់ទីក្រុងម៉ូស្គូបានទេ ហើយ "មិនគួរជឿអ្វីគ្រប់យ៉ាងដែលវិមានក្រឹមឡាំងនិយាយ"។ លោក​ក៏​បាន​អះអាង​ថា អ៊ុយក្រែន «មាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង» នៅ​ពេល​សួរ​ថា តើ​ក្រុង​វ៉ាស៊ីនតោន​នឹង​រិះគន់​ក្រុង​គៀវ​ដែរ​ឬ​ទេ។ប្រសិន​បើ​វា​វាយប្រហារ​លើ​ទឹកដី​រុស្ស៊ី។មន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានពង្រាយយន្តហោះគ្មានមនុស្សបើក២គ្រឿងដើម្បីវាយប្រហារលំនៅដ្ឋានប្រធានាធិបតីរុស្ស៊ីក្នុងវិមានក្រឹមឡាំងកាលពីព្រឹកព្រលឹមថ្ងៃទី៣ឧសភា។វិមានក្រឹមឡាំងបាននិយាយថា "យោធានិងសេវាកម្មពិសេសបានធ្វើសកម្មភាពភ្លាមៗដោយប្រើប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ដើម្បីបន្សាបយន្តហោះទាំង២"។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកPutin មិនបាននៅក្នុងតំបន់នោះទេនៅពេលកើតហេតុ។ប៉ុន្តែកំពុងធ្វើការនៅឯគេហដ្ឋានរបស់លោកនៅទីក្រុង Novo-Ogaryovo ជាយក្រុងម៉ូស្គូ។ មន្ត្រីរុស្ស៊ីបាននិយាយថាកាលវិភាគការងាររបស់លោកPutinនៅតែធម្មតា ហើយគ្មាននរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនេះទេ។"យើងចាត់ទុកនេះជាទង្វើនៃអំពើភេរវកម្មដែលបានគ្រោងទុកជាមុន និងការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីមុនថ្ងៃជ័យជំនះ៩/៥។ រុស្ស៊ីរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះនៅពេលវេលា និងទីកន្លែងសមរម្យ"Peskovបាននិយាយថា។ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Vyacheslav Volodin បាននិយាយថា រុស្ស៊ីមិនគួរចរចាជាមួយប្រធានាធិបតី Zelensky ទេ ហើយបានអំពាវនាវឱ្យប្រើប្រាស់អាវុធដែលមានសមត្ថភាពអាចបញ្ឈប់ និងបំផ្លាញរដ្ឋាភិបាលអ៊ុយក្រែនទាំងស្រុងជាការសងសឹក។ទីក្រុងម៉ូស្គូបានអះអាងថាUAVsមួយចំនួនរបស់គៀវអាចជ្រាបចូលជ្រៅនៅពីក្រោយខ្សែបន្ទាត់ទោះបីជាអាជ្ញាធរអ៊ុយក្រែនជារឿយៗបដិសេធការទទួលខុសត្រូវចំពោះសកម្មភាពរបស់UAVs នៅលើទឹកដីរុស្ស៊ីក៏ដោយ។ នាពេលថ្មីៗនេះ មន្ត្រីរុស្ស៊ីក៏បានកត់ត្រាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនលើកនៅលើទឹកដីហើយបាននិយាយថាមួយចំនួននៃពួកគេធ្វើឡើងដោយអ៊ុយក្រែន៕ប្រភពReuters

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។Reuters



Powered by Blogger.