អតី​ត​នា​​យ​​ក​រដ្ឋមន្ត្រី​​Th​aksi​n​ចង់​ត្រឡប់​​​​​ទៅ​ប្រទេ​ស​ថៃ​វិញ​​ដើ​​ម្បី​សួរ​​សុ​ខ​ទុក្ខ​ចៅ​ប្រុស​រ​ប​​ស់​ខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃលោកThaksinដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសចង់ត្រឡប់ទៅប្រទេសវិញដើម្បីសួរសុខទុក្ខចៅបន្ទាប់ពីកូនស្រីពៅរបស់លោកPaetongtarnសម្រាលបានកូនប្រុសម្នាក់។"ព្រឹកនេះខ្ញុំសប្បាយចិត្តណាស់ដែលបានឮថាខ្ញុំមានចៅទី៧។ខ្ញុំចង់សុំការអនុញ្ញាតឱ្យត្រឡប់មកមើលថែចៅវិញនៅពេលដែលខ្ញុំមានអាយុ៧៤ខែកក្កដានេះ។ រង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀត"។នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី Thaksin Shinawatra ដែល​បាន​បង្ហោះ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។Paetongtarn Shinawatraអាយុ៣៦ឆ្នាំ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃបានប្រកាសមួយថៃ្ងមុនថាលោកស្រីសម្រាលបានកូនប្រុសម្នាក់ដែលមានរយៈពេលតែ២សប្តាហ៍ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតសកល។បច្ចុប្បន្ន​លោកស្រី​ជា​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​៣​នាក់​នៃ​គណបក្ស​ភឿ​ថៃដែល​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ។ ការស្ទង់មតិបង្ហាញថាលោកស្រីគឺជាបេក្ខជនដែលមានការគាំទ្រច្រើនជាងគេ។លោកThaksinជានាយករដ្ឋមន្ត្រីថៃតាំងពីឆ្នាំ២០០១។ប៉ុន្តែត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារយោធាឆ្នាំ២០០៦ហើយក្រោយមកលោកបានចាកចេញពីប្រទេសដោយនិរទេសខ្លួនក្នុងឆ្នាំ២០០៨ដើម្បីគេចពីការជាប់ពន្ធនាគារពីបទពុករលួយ។នៅក្នុងបទសម្ភាសន៍មួយកាលពីខែមីនា លោកThaksin បាននិយាយថាបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល១៦ឆ្នាំ ឥឡូវនេះលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគារនៅក្នុងប្រទេសថៃដើម្បីឲ្យលោកអាចចំណាយពេលពេញមួយជីវិតរបស់លោកជាមួយគ្រួសាររបស់លោក។អតីតនាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមថាលោកក៏មិនរំពឹងថានឹងមានការលើកលែងទោសពីសភាបើទោះបីជាគណបក្សភឿថៃរបស់កូនស្រីលោកឈ្នះឆ្នោតនិងឡើងកាន់អំណាចក៏ដោយ៕ប្រភពBangkok Post

អតីតនាយករដ្ឋមន្ត្រីថៃThaksin Shinawatraនិងកូនស្រីរបស់លោក Paetongtarn Shinawatra នៅថ្ងៃបញ្ចប់ការសិក្សារបស់លោកស្រីក្នុងឆ្នាំ ២០០៨។ រូបថត៖Reuters
Powered by Blogger.