អគ្គីភ័យ​​​ឆាប​ឆេះ​ការិយា​​ល័យ​ប្រៃស​ណីយ៍​អាយុ​រាប់រ​​យ​ឆ្នាំ​រប​ស់​ហ្វីលីពីន(SCMP​,CNN)

អគ្គីភ័យដ៏ធំមួយបានឆាបឆេះចេញពីបន្ទប់ក្រោមដីដោយបានឆាបឆេះអគារការិយាល័យប្រៃសណីយ៍ដែលមានអាយុកាលជិត១០០ឆ្នាំនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនពេញមួយយប់។អគ្គីភ័យបានឆាបឆេះនៅវេលាម៉ោង ១១យប់ (ម៉ោង ២២យប់ម៉ោងនៅទីក្រុងភ្នំពេញ)កាលពីថ្ងៃទី ២១ ឧសភាពីបន្ទប់ក្រោមដីនៃការិយាល័យប្រៃសណីយ៍កណ្តាលទីក្រុងម៉ានីល ដោយបង្កើតបានជាផ្សែងខ្មៅហុយឡើងលើមេឃនៃរដ្ឋធានីហ្វីលីពីន។ 

ការិយាល័យ​ប្រៃសណីយ៍​កណ្តាល​ក្រុង​ម៉ានីល​ក្នុង​រដ្ឋធានី​ហ្វីលីពីន​ត្រូវ​ភ្លើង​ឆាបឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា។ រូបថត៖Reuters
ការិយាល័យការពារអគ្គីភ័យ(BFP)បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាង៨០ គ្រឿងទៅកន្លែងកើតហេតុ។ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងបន្ទាប់ពីជាង៧ម៉ោង។ប៉ុន្តែទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នេះត្រូវបានឆេះនៅក្នុងអណ្តាតភ្លើង។អ្នក​ពន្លត់​អគ្គីភ័យ​៤​នាក់​បាន​រង​របួស​ស្រាល​ក្នុង​ពេល​បាញ់​ពន្លត់។លោក Luis Carlos ប្រធានការិយាល័យប្រៃសណីយ៍ និងជានាយកប្រតិបត្តិនៃសាជីវកម្មប្រៃសណីយ៍ហ្វីលីពីន(Philpost) បាននិយាយថាអគ្គីភ័យបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារតែអគារនេះមិនមានបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ។ BFP ជឿជាក់​ថា​ភ្លើង​ឆេះ​រាលដាល​យ៉ាង​ងាយ​ព្រោះ​ផ្នែក​ខាងក្នុង​របស់​ការិយាល័យ​ប្រៃសណីយ៍​ធ្វើ​ពី​ឈើ​ជា​ចម្បង។លោក Carlos បានប្រកាសថា "អគារនេះត្រូវបានដុតបំផ្លាញទាំងស្រុង។នេះគឺជាអគារប្រវត្តិសាស្ត្រ ។ប៉ុន្តែយើងមិនបានការពារវាទេ"។លោក​បាន​បន្ថែម​ថា​៖ «​បណ្ណាល័យ​​ទាំង​មូល​ត្រូវ​បាន​ដុត​បំផ្លាញរួម​ទាំង​ការ​ប្រមូល​វត្ថុ​បុរាណ​របស់​ប្រទេស​ផង​ដែរ»។ អាជ្ញាធរ​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​ពី​មូលហេតុនិង​ទំហំ​នៃ​ការ​ឆេះ​នេះ។ការិយាល័យប្រៃសណីយ៍កណ្តាលទីក្រុងម៉ានីលត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងឆ្នាំ១៩២៦មាន៥ជាន់នៅក្នុងស្ថាបត្យកម្ម neoclassical ដែលអាចមើលឃើញទន្លេPasig ។ ការិយាល័យប្រៃសណីយ៍ត្រូវបានបំផ្លាញកំឡុងសង្គ្រាមលោកលើកទី២ហើយត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៤៦។ការិយាល័យប្រៃសណីយ៍ធ្លាប់ត្រូវបានគេចាត់ទុកថាជា"អគារដ៏អស្ចារ្យបំផុតរបស់ទីក្រុងម៉ានីល" នៅពេលនោះ។នៅឆ្នាំ២០១៨សារមន្ទីរជាតិហ្វីលីពីនបានប្រកាសថាការិយាល័យប្រៃសណីយ៍ជា"ទ្រព្យសម្បត្តិវប្បធម៌ដ៏សំខាន់"របស់ប្រទេស៕

ការិយាល័យ​ប្រៃសណីយ៍​កណ្តាល​ក្រុង​ម៉ានីល​ក្នុង​រដ្ឋធានី​ហ្វីលីពីន​ត្រូវ​ភ្លើង​ឆាបឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា។ រូបថត៖AFP


Powered by Blogger.