ចិន​​ចា​ប់​ខ្លួន​​កីឡាករ​កូ​រ៉េ​ជា​​ប់​សង្ស័យ​ទទួ​​ល​សំ​ណូក(Reuter​s,Yo​nhap)

ប្រទេសចិនបានបញ្ជាក់ថាកីឡាករកូរ៉េខាងត្បូង Son Jun-ho ត្រូវបានប៉ូលីសខេត្តLiaoningចាប់ខ្លួនដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងសូកប៉ាន់។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbinបាននិយាយនៅថ្ងៃនេះថា"ប្រទេសចិនគឺជាប្រទេសដែលប្រកាន់យកច្បាប់និងដោះស្រាយបញ្ហានានាដោយយោងទៅតាមច្បាប់ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ។កីឡាករ Son Jun-ho ដើម្បីស៊ើបអង្កេតការសង្ស័យនៃការទទួលសំណូក។ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថាបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសចិនកំពុងផ្តល់ជំនួយកុងស៊ុលចាំបាច់ដល់លោកSon ។ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយជាពិសេសដោយលើកឡើងពីសិទ្ធិឯកជនភាពរបស់ភាគីពាក់ព័ន្ធ។មន្ត្រីអគ្គកុងស៊ុលកូរ៉េខាងត្បូងនៅទីក្រុង Shenyang ខេត្ត Liaoning កាលពីថ្ងៃទី១៥ ឧសភាបាននិយាយថា Son ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ឧសភាហើយឃុំខ្លួននៅប៉ូលីសខេត្ត។ ស្ថានកុងស៊ុលកូរ៉េបានស្នើសុំឱ្យទាក់ទងSonឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយកំពុងទាក់ទងជាមួយក្រុមគ្រួសាររបស់កីឡាករ។Son វ័យ ៣១ឆ្នាំ ជាកីឡាករជម្រើសជាតិកូរ៉េខាងត្បូង ដែលបានចូលរួមការប្រកួតWorld Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ គាត់បានចាប់ផ្តើមលេងឱ្យក្លិបបាល់ទាត់ Shandong Taishan FC នៃខេត្ត Shandong ក្នុងក្របខ័ណ្ឌ Chinese Super League ចាប់ពីឆ្នាំ២០២១ ។ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនកាលពីមុនបានរាយការណ៍ថាSon និងកីឡាករផ្សេងទៀតត្រូវបានចោទសួរអំពីការកែតម្រូវការប្រកួតទាក់ទងនឹងប្រធានក្រុមHao Wei ៕

កីឡាករបាល់ទាត់Son Jun-hoលេងឱ្យShandong Taishan FC ។ រូបថត៖Marca

Powered by Blogger.