រុស្ស៊ី​ចោ​ទ​​អ៊ុ​យក្រែន​ថា​មា​​ន​ផែនការ​ធ្វើ​ឃា​ត​​លោ​ក​Put​in(Ria​Novosti,​Reuters)

 មន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក២គ្រឿងដើម្បីវាយប្រហារវិមានក្រឹមឡាំងដោយហៅថាជា “អំពើភេរវកម្ម”និងជា“ផែនការធ្វើឃាតប្រធានាធិបតីPutin”។"របបគៀវបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក(UAVs)ចំនួន២គ្រឿងដើម្បីវាយប្រហារលំនៅដ្ឋានប្រធានាធិបតីរុស្ស៊ីក្នុងវិមានក្រឹមឡាំង កាលពីយប់ថ្ងៃទី២ឧសភា។កងទ័ពនិងសេវាកម្មពិសេសបានធ្វើសកម្មភាពទាន់ពេលដោយប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដើម្បីបន្សាបយន្តហោះទាំង២"។ការិយាល័យសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកPutin មិនបាននៅក្នុងតំបន់នោះទេ នៅពេលកើតហេតុ។ប៉ុន្តែកំពុងធ្វើការនៅឯគេហដ្ឋានរបស់លោកនៅទីក្រុង Novo-Ogaryovo ជាយក្រុងម៉ូស្គូ។ មន្ត្រីរុស្ស៊ីបាននិយាយថា កាលវិភាគការងាររបស់លោកPutinនៅតែមានលក្ខណៈធម្មតា ហើយហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានខូចខាតទេ។"យើងចាត់ទុកថានេះជាសកម្មភាពភេរវករដែលបានគ្រោងទុកទុកជាមុននិងការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីមុនថ្ងៃជ័យជំនះថ្ងៃទី៩ឧសភា។ ភាគីរុស្ស៊ីរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះនៅពេលវេលា និងទីកន្លែងសមរម្យ"។លោក​បន្ថែម​ថាផែនការ​រៀបចំ​ក្បួន​ដង្ហែ​នៅ​ទីលាន​ក្រហម​នៅ​ថ្ងៃ​ទី៩ឧសភានៅ​តែ​ដដែល។មន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ៕

ប្រធានាធិបតីPutin។Reuters

Powered by Blogger.