លោកPu​ti​nបណ្តេញអ​​នុរដ្ឋមន្ត្រីការប​រ​ទេសម្នាក់

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានបណ្តេញលោកOleg Syromolotovចេញពីតំណែងជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកប្រឆាំងអំពើភេរវកម្ម។នេះបើយោងតាមក្រិត្យពាក់ព័ន្ធដែលបានចេញផ្សាយនៅថ្ងៃទី ១៩ខែឧសភា។យោងតាមទីភ្នាក់ងារសារព័ត៌មានTassក្រឹត្យប្រធានាធិបតីអានថា"ខ្ញុំយល់ព្រមដកលោកOleg Syromolotov ចេញពីតំណែងអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកប្រឆាំងអំពើភេរវកម្ម"។ សេចក្តីសម្រេចចូលជាធរមានចាប់ពីថ្ងៃដែលវាត្រូវបានចុះហត្ថលេខា។Oleg Syromolotov មានអាយុ៧០ ឆ្នាំនៅថ្ងៃទី១៩ខែឧសភា។ យោងតាមច្បាប់ដែលចុះហត្ថលេខាដោយប្រធានាធិបតីពូទីនក្នុងឆ្នាំ២០២២ នេះគឺជាអាយុចូលនិវត្តន៍ខ្ពស់បំផុតសម្រាប់ប្រភេទមន្ត្រីរាជការមួយចំនួន។លោក Syromolotov កើតនៅថ្ងៃទី១៩ខែឧសភា ឆ្នាំ១៩៥៣នៅសាធារណរដ្ឋសង្គមនិយម Latvian នៅពេលនោះ។ នៅឆ្នាំ ១៩៧៦លោកបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាវិស្វករអាកាសចរណ៍ស៊ីវិល ហើយនៅឆ្នាំ១៩៧៩-១៩៩៨លោកកាន់មុខតំណែងប្រតិបត្តិនៅក្នុងភ្នាក់ងារសន្តិសុខរបស់រដ្ឋ។ ពីឆ្នាំ២០០០-២០០៤លោកគឺជានាយករងនៃសេវាសន្តិសុខសហព័ន្ធ (FSB)និងជាប្រធានសេវាប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FSB ។នៅខែមីនា ឆ្នាំ២០១៥លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទទួលបន្ទុកប្រឆាំងអំពើភេរវកម្ម៕ពុតសាម៉ាត់

លោកOleg Syromolotov។Report.Az

Powered by Blogger.