សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​និ​ងលោកនា​​យ​ករដ្ឋ​មន្ត្រី​Pham Minh Chinhជួប​​ពិ​ភាក្សាកា​រងារក្នុ​ង​អំ​ឡុងកិច្ចប្រ​ជុំកំ​ពូ​លអាស៊ានលើ​កទី៤២

 កាលពីថ្ងៃទី៩ ខែឧសភាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីPhamMinhChinhបានជួបពិភាក្សាការងារក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរកម្ពុជាចំពោះពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយលោកក៏ជឿជាក់ថាកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខែកក្កដានេះប្រកបដោយភាពជោគជ័យដូចគ្នា។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ សម្តេចក៏បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភនិងបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដោយលោកបានបន្ថែមថា លោកសប្បាយចិត្តដែលមានជនជាតិវៀតណាមជាច្រើនបានមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ថ្នាក់ដឹកនាំទាំង២បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏រីកចម្រើនដូចដែលបានឃើញនៅក្នុងកិច្ចប្រជុំជាញឹកញាប់រវាងថ្នាក់ដឹកនាំនិងយន្តការសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។ជាពិសេសកិច្ចប្រជុំកម្រិតខ្ពស់រវាងគណបក្សកាន់អំណាចទាំង២កាលពីខែកុម្ភៈកន្លងទៅ ដែលជាកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើកទី១២ រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំង២។ភាគីទាំង២បានឯកភាពព្រមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងបង្កើនការតភ្ជាប់នៃសេដ្ឋកិច្ចដើម្បីជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ជាមួយនឹងការធ្វើសមាហរណកម្មទូលំទូលាយជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពទៅក្នុងពិភពលោក ជាពិសេសចំពេលទីផ្សារពិភពលោករួមតូច។ថ្នាក់ដឹកនាំទាំង២ក៏បានឯកភាពគ្នាផ្តល់នូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាម និងកម្ពុជា ក្នុងការជំរុញការវិនិយោគ និងភាពជាដៃគូអាជីវកម្ម ជាពិសេសពាណិជ្ជកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន និងការអប់រំបណ្តុះបណ្តាល។ភាគីទាំង២ក៏បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយការឯកភាពគ្នា ភាពធន់ និងវិបុលភាព។ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Chinh ក៏បានអញ្ជើញសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ ផងដែរ៕VNA/Khmer Times



Powered by Blogger.