Medvedevព្រ​មាន​អំ​​ពី​ហានិ​ភ័យ​នៃសង្គ្រាម​លោ​កលើ​កទី៣

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោកDmitry Medvedev  បាននិយាយថាលោកខាងលិចកំពុងបន្តធ្វើសង្រ្គាមចម្រុះប្រឆាំងរុស្ស៊ី ដោយជំរុញពិភពលោកឱ្យឈានទៅដល់គែមនៃសង្រ្គាមលោកលើកទី៣។"វាច្បាស់ណាស់ថាមានសង្រ្គាមចម្រុះពេញលក្ខណៈប្រឆាំងនឹងប្រទេសរបស់យើង។អាមេរិកនិងអឺរ៉ុបកំពុងជួយសត្រូវរបស់យើងដោយអាវុធដ៍សាហាវគ្រប់ប្រភេទបង្កការវាយលុកនៅតាមព្រំដែនរបស់ពួកគេ។ អនុវត្តការបំផ្លិចបំផ្លាញការធ្វើឃាតនយោបាយ"។ Medvedev បានធ្វើអត្ថាធិប្បាយនៅSt. Petersburg នៅថ្ងៃទី១២ខែឧសភា។យោងទៅតាមលោកបស្ចិមប្រទេសកំពុង"រុញពិភពលោកទៅកាន់គែមនៃសង្គ្រាមលោកលើកទី៣ទៅជាមហន្តរាយសកលក្តីសង្ឃឹមនៃការមិនដែលមានអ្នកឈ្នះ"។លោក​ថានោះ​ជា​ហេតុផល​បង្ខំ​ឲ្យ​រុស្ស៊ី​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន។នេះមិនមែនជាលើកទី១ទេដែលលោកMedvedev ព្រមានពីហានិភ័យនៃការផ្ទុះសង្គ្រាមលោកលើកទី៣។កាលពីដើមឆ្នាំនេះ ដោយថ្លែងនៅចំពោះមុខគណបក្សUnited Russia ដែលកាន់អំណាចនៅទីក្រុងម៉ូស្គូលោកបាននិយាយថា“គណបក្សរបស់យើងគួរតែជួយមនុស្សជុំវិញពិភពលោកឱ្យយល់ថាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីដែលកំពុងដំណើរការគឺជាការឆ្លើយតបទៅនឹងកាតព្វកិច្ចនិងជាការឆ្លើយតបទៅនឹងការបង្កហេតុរបស់សហរដ្ឋអាមេរិក។ ថាពិភពលោកបានខិតជិតទៅនឹងការគំរាមកំហែងនៃសង្គ្រាមលោកលើកទី ៣ដោយសារតែអ្វីដែលកំពុងកើតឡើង។លោកក៏បានសង្កត់ធ្ងន់ថា រហូតដល់សន្តិសុខធានាដែលរុស្ស៊ីទាមទារពីលោកខាងលិច ពិភពលោកនឹងបន្តឈរនៅលើគែមនៃសង្គ្រាមលោកលើកទី៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។លោកបាននិយាយថាទីក្រុងម៉ូស្គូនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារហានិភ័យនេះ។នៅខែធ្នូ ឆ្នាំ២០២១រុស្ស៊ីបានបញ្ជូនបញ្ជីសំណើសន្តិសុខទៅសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ដែលរួមបញ្ចូលលោកខាងលិចមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាអាមេរិក ហើយបានសង្កត់ធ្ងន់ថាណាតូគួរតែដកខ្លួនទៅព្រំដែននៅឆ្នាំ១៩៩៧។  លោកខាងលិចបានបដិសេធទាំងស្រុងនូវសំណើររបស់ទីក្រុងម៉ូស្គូ៕ប្រភពTASS

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោកDmitry Medvedev ។AFP

Powered by Blogger.