នាវា​IN​S ​​D​e​l​h​i​និង​​នា​វា​Sat​p​ur​​​a​ធ្វើ​ទ​ស្ស​នកិច្ច​នៅ​​កម្ពុជា

ក្រសួង​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ទី​២​៣​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ចល័ត​កងទ័ពជើងទឹក​ឥណ្ឌា​ទៅកាន់​បណ្តា​ប្រទេស​អា​ស៊ាន​ ​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ ​D​e​l​h​i​ ​និង​ ​Sat​p​ur​a​ ​ក្រោម​ការ​បញ្ជា​របស់​ឧត្តមនាវីទោ​ ​G​ur​char​an​ ​Sing​h​ម​ន្រ្តី​ជាន់ខ្ពស់​បញ្ជាការ​កង​នាវាចរ​បូព៌ា​(​Flag​ ​Officer​ ​Commanding​ ​Eastern​ ​Fleet​-​F​OC​E​F​)​កំពុង​ធ្វើការ​ទស្សនា​កំពង់ផែ​នៅ​ខេត្ត​ព្រះ​សី​ហ​នុប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១​១​ដល់​ថ្ងៃ​ទី​១​៤​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​។​ក្រសួង​ការពារ​ជាតិ​បាន​បន្ថែម​ថា​ការ​ធ្វើ​ទស្សនកិច្ច​កំពង់ផែ​នេះ​បង្ហាញ​ពី​ចំណងមិត្តភាព​ដ៏​ស្និទ្ធស្នាល​របស់​ឥណ្ឌា​ជាមួយ​ព្រះរាជាណាចក្រកម្ពុជា​។​​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​កំពង់ផែ​ ​មន្ត្រី​មកពី​កងទ័ពជើងទឹក​ទាំង២នឹង​ចូលរួម​នៅ​ក្នុង​សកម្មភាព​អន្តរ​កម្ម​វិជ្ជាជីវៈ​មួយ​ចំនួន​ដូចជា​ ​ការ​ទស្សនា​នាវា​ ​និង​ការផ្លាស់ប្តូរ​កីឡា​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​អន្តរ​ប្រតិបត្តិការ​ និង​ការ​ស្វែ​ងយល់​ពី​គ្នា​ទៅវិញទៅមក​។​នាវា​ ​IN​S ​D​e​l​h​i​ ​គឺជា​នាវា​ច​ម្បាំ​ង​ការពារ​មី​ស៊ី​ល​ដំបូង​គេ​បង្អស់​របស់​ឥណ្ឌា​ ​និង​ ​នាវា​ ​IN​S ​Sat​p​ur​a​ ​ដែល​ជានា​វាច​ម្បាំ​ង​ពហុ​បំណង​បំបាំង​កាយ​(​m​u​l​t​i​ ​purpose​ ​stealth​ ​Frigate​)​។​នាវា​ទាំង២នេះ​ត្រូវ​បាន​បំពាក់​ដោយ​អាវុធ​និង​ឧបករណ៍​ចាប់​សញ្ញា​ជាច្រើន​ ​ហើយ​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ពហុ​តួនាទី​។​នាវា​ទាំង២នេះ​គឺជា​សក្ខីភាព​នៃ​ការរចនា​កប៉ាល់​ទំនើប​ ​និង​សមត្ថភាព​សាងសង់​កប៉ាល់​របស់​ប្រទេស​ឥណ្ឌា​។​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ ​គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ដ៏​រឹង​មាំ​ដែល​មាន​រវាងប្រទេស​ទាំង២ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែនសមុទ្រ​។​នាវា​ ​IN​S ​D​e​l​h​i​ ​គឺជា​កប៉ាល់​នាំមុខ​គេ​នៃ​ក្រុម​នាវា​ប្រឆាំង​មី​ស៊ី​ល​របស់​កងទ័ពជើងទឹក​ឥណ្ឌា​។​ ​នា​វានេះ​ត្រូវ​បាន​សាងសង់​នៅ​ ​Ma​z​ago​n ​Dock​ ​Limited​ ​ក្នុង​ទីក្រុង​មឹ​ម​បៃ​(​Mum​b​a​i​)​ហើយ​ត្រូវ​បាន​បញ្ជូន​នៅ​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​ឆ្នាំ​១​៩​៩​៧​ ​។​ ​ចំណាត់ថ្នាក់​នា​វានេះ​គឺ​ស្ថិត​ក្នុងចំណោម​នាវា​ច​ម្បាំ​ង​ដ៏​ធំបំផុត​ដែល​ត្រូវ​បាន​រចនា​ ​និង​សាងសង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ​នាវា​កំពុង​ត្រូវ​បាន​ធ្វើ​កំណែ​បន្ថែម​(​mid​life​ ​upgrade​s)​ចាប់ពី​ឆ្នាំ​២​០​១​៨​។​ ​គិត​ត្រឹម​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​នា​វានេះ​ត្រលប់​មក​ធ្វើការ​ត្រួតពិនិត្យ​វិញ​ជាមួយនឹង​ការ​ត​ម្លើ​ង​ឧបករណ៍​ចាប់​សញ្ញា​(S​e​n​so​r)​និង​ ‘​M​o​d​u​l​ar​ ​Launch​e​r’ ​ថ្មី​សម្រាប់​ Br​a​h​m​os ​Missile​ ​ជា​ការ​ជំនួស​ K​H​ 35​E​ ​។​ ​ការ​ធ្វើ​តេ​ស្ត​ Br​a​h​m​os ​ត្រូវ​បាន​ធ្វើឡើង​ពី​នា​វានេះ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ឆ្នាំ​២​០​២​២​។​​D​e​l​h​i​គឺជា​នាវា​ទី២របស់​កងទ័ពជើងទឹក​ឥណ្ឌា​។​នាវា​IN​S ​Sat​p​ur​a​ (​F​48)គឺជា​នាវា​ច​ម្បាំ​ង​ពហុ​បំណង​S​h​i​v​a​l​i​k-​class​ ​ដែល​ផលិត​ឡើង​សម្រាប់​កងទ័ពជើងទឹក​ឥណ្ឌា​។​ចំណាត់ថ្នាក់​នេះ​គឺជា​ការ​កែ​លម្អ​លើ​នាវា​ច​ម្បាំ​ង​T​a​l​war​-​class​ ​មុន​ដែល​មាន​លក្ខណៈ​ពិសេស​ការ​បំបាំង​កាយ​និង​ការវាយប្រហារ​លើគោក​។​នាវា​ ​IN​S ​Sat​p​ur​a​ ​ត្រូវ​បាន​សាងសង់​នៅ​ ​Ma​z​ago​n ​Dock​ ​Limited​ (​M​D​L​) ​ក្នុង​ទីក្រុង​បុ​ម​បៃ​។​ តួ​នាវា​(​keel​)​វ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​០​២​ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​៤​។​ ​នា​វានេះ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២​០​១​០​ហើយ​បាន​ធ្វើ​ការសាកល្បង​នៅ​សមុទ្រ​ ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​នៅ​ថ្ងៃ​ទី​២​០​ខែ​សីហា​ ​ឆ្នាំ​២​០​១​១​ទៅកាន់​បញ្ជាការ​ដ្ឋា​ន​កងទ័ពជើងទឹក​ភាគ​ខាងកើត​ ​ដែល​មាន​ទីស្នាក់ការ​នៅ​ ​Visa​k​hap​at​n​am​ ​៕AN​I​/KhmerTimes

​នាវា​IN​S ​D​e​l​h​i​និង​នាវា​Sat​p​ur​a​​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះ​សី​ហ​នុ ​ប្រទេស​កម្ពុជា​។​IN​S ​D​e​l​h​i​.​P​I​B/KhmerTimes

Powered by Blogger.