ចិនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរុស្ស៊ីដើម្បីឈានដល់កម្ពស់ថ្មី(Guardian/AFP)
នាយករដ្ឋមន្ត្រីLi Qiangបានប្រាប់សមភាគីរុស្ស៊ីលោកMikhail Mishustin ថាប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងរបស់ប្រទេសទាំង២ឡើងដល់កម្ពស់ថ្មីមួយ។"ទំនាក់ទំនងរុស្ស៊ី-ចិនមានកម្រិតខ្ពស់គ្រប់ពេលវេលា។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang (ឆ្វេង) និងសមភាគីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែឧសភា។ រូបថត៖ Reutersវាគឺជាទំនាក់ទំនងនៃការគោរពគ្នាទៅវិញទៅមកបំណងប្រាថ្នាដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងភាពចលាចលដែលកំពុងកើនឡើងនៅក្នុងឆាកអន្តរជាតិ ក៏ដូចជាកម្លាំងសម្ពាធពីលោកខាងលិច" ។លោក Mikhail Mishustin បានប្រាប់សមភាគីលោក Li Qiang ក្នុងអំឡុងកិច្ចប្រជុំក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ ឧសភា។នាយករដ្ឋមន្ត្រី Li Qiang បានសរសើរទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉េកាំង-ម៉ូស្គូក្នុងយុគសម័យថ្មីហើយបាននិយាយថា លោកមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បីនាំទំនាក់ទំនងឡើងដល់កម្ពស់ថ្មីមួយ។លោកLiបាននិយាយថា"ខ្ញុំជឿថាដំណើរទស្សនកិច្ចរបស់អ្នកទៅកាន់ប្រទេសចិនលើកនេះនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ" ។នាយករដ្ឋមន្ត្រីចិនក៏បានកត់សម្គាល់ផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២បានកើនឡើងដល់៧០ពាន់លានដុល្លារនៅឆ្នាំនេះពោលគឺកើនឡើងជាង៤០%ពី១ឆ្នាំទៅ១ឆ្នាំ។លោកបានបន្តថា៖«ទំហំវិនិយោគរវាងប្រទេសទាំង២កំពុងត្រូវបានលើកឡើងឥតឈប់ឈរ គម្រោងយុទ្ធសាស្ត្រធំៗក៏ត្រូវបានផ្សព្វផ្សាយផងដែរ»។នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mishustin គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់រុស្ស៊ី ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកការវាយប្រហារនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ីដោយពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនឡើងដល់១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន។ ភាគីទាំង២បានបញ្ជាក់ម្តងហើយម្តងទៀតនូវទំនាក់ទំនងល្អ "គ្មានដែនកំណត់"របស់ពួកគេទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយ។ថ្មីៗនេះទីក្រុងប៉េកាំងបានដើរតួយ៉ាងសកម្មជាអ្នកសម្រុះសម្រួលសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនដោយបានស្នើផែនការសន្តិភាព១២ចំណុច ក៏ដូចជាតែងតាំងបេសកជនពិសេសទទួលបន្ទុកបញ្ហានេះទៅកាន់រុស្ស៊ី និងអ៊ុយក្រែននិងបណ្តាប្រទេសអឺរ៉ុបជាច្រើនដើម្បីពិភាក្សាអំពីជម្លោះ៕
Post a Comment