ចិនលុ​ប​ចោ​លកិច្ចប្រជុំG20​នៅ​តំបន់ជម្លោះក្នុ​ងប្រទេ​ស​ឥណ្ឌា

 ប្រទេសចិនបានប្រកាសថាខ្លួនមិនចូលរួមក្នុងការតវ៉ានៅក្នុងកិច្ចប្រជុំG20 នៅក្នុងតំបន់Kashmirនោះទេព្រោះនេះជាតំបន់ដែលមានជម្លោះអធិបតេយ្យភាពជាមួយឥណ្ឌា។

 អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWangWenbin។AFP

ទីភ្នាក់ងារព័ត៌មានReutersបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWangWenbinបាននិយាយកាលពីថ្ងៃទី១៩ខែឧសភាថាប្រទេសនេះជំទាស់នឹងកិច្ចប្រជុំទេសចរណ៍G20 នៅសប្តាហ៍ក្រោយនៅក្នុងតំបន់ Himalayan Kashmir ដែលជាតំបន់ជម្លោះអធិបតេយ្យភាព។លោក Wang បាននិយាយថា "ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំកិច្ចប្រជុំG20 ណាមួយនៅក្នុងទឹកដីដែលមានជម្លោះហើយនឹងមិនចូលរួមកិច្ចប្រជុំបែបនេះទេ"។ប្រទេសឥណ្ឌាដែលកាន់តំណែងជាប្រធានាធិបតីG20នៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំនៅតាមចំណុចផ្សេងៗជុំវិញប្រទេស មុនពេលកិច្ចប្រជុំកំពូលនៅទីក្រុងញូវដែលីក្នុងខែកញ្ញា។នៅឆ្នាំ២០១៩ឥណ្ឌាបានបំបែករដ្ឋដែលកាន់សាសនាឥស្លាមភាគច្រើនគឺ Jammu និង Kashmirដើម្បីបង្កើតទឹកដីសហព័ន្ធចំនួនពីរគឺ Jammu & Kashmir ក៏ដូចជា Ladakh ។ ឥឡូវនេះចិនគ្រប់គ្រងផ្នែកមួយនៃLadakh ។ទំនាក់ទំនងរវាងទីក្រុងញូវដេលីនិងទីក្រុងប៉េកាំងមានភាពតានតឹងចាប់តាំងពីការប៉ះទង្គិចគ្នាផ្នែកយោធារវាងភាគីទាំង២នៅLadakhក្នុងឆ្នាំ២០២០បានធ្វើឱ្យទាហាន២៤នាក់បានស្លាប់។Srinagar ដែលជាតំបន់មួយនៅ Jammu & Kashmir គ្រោងនឹងរៀបចំកិច្ចប្រជុំនៃក្រុមការងារG20 លើប្រធានបទទេសចរណ៍នៅថ្ងៃទី ២២-២៤ខែឧសភា។Kashmirក៏ជាទឹកដីដែលមានជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ចិនផងដែរ។ភាគីប៉ាគីស្ថានក៏បានជំទាស់នឹងការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការរៀបចំកិច្ចប្រជុំG20នៅទីនេះផងដែរ។ប្រទេសឥណ្ឌាបានច្រានចោលការជំទាស់នេះដោយទទូចថាខ្លួនមានសេរីភាពក្នុងការរៀបចំកិច្ចប្រជុំនៅលើទឹកដីរបស់ខ្លួន។ទីក្រុងញូវដែលីបានសង្កត់ធ្ងន់ថាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនគឺចាំបាច់សម្រាប់ទំនាក់ទំនងធម្មតាជាមួយប្រទេសចិន៕ប្រភពReuters

Powered by Blogger.