អាល្លឺម៉ង់​​មិ​​ន​បាន​បញ្ជូន​​យ​ន្ត​ហោះ​F-16​ទៅ​ក្រុង​​​គៀវ​ទេ​ឧត្តម​​សេ​នីយ៍​អ៊ុយ​​ក្រែន​បា​ន​​ទៅ​មើល​​ទា​ហាន​នៅ​ជិ​តBakh​mut

នាយករដ្ឋមន្ត្រីOlafScholzបាននិយាយថាប្រទេសអាល្លឺម៉ង់មិនមានយន្តហោះF-16 សម្រាប់ផ្គត់ផ្គង់គៀវទេ ហើយកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះគឺជា"គម្រោងរយៈពេលវែង"។ថ្លែងនៅខាងក្រៅកិច្ចប្រជុំG7នៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីScholzបាននិយាយថាអ៊ុយក្រែនមិនគួររំពឹងថាលោកខាងលិចនឹងផ្តល់យន្តហោះចម្បាំង F-16 ក្នុងពេលអនាគតដ៏ខ្លីនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយលោកបានសម្តែងការគាំទ្រចំពោះផែនការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យហោះហើរយន្តហោះទំនើបនេះ។Scholzបាននិយាយថា"អ្វីដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអ្នកបើកបរគឺជាគម្រោងរយៈពេលវែង" ។មេដឹកនាំអាល្លឺម៉ង់បានបញ្ជាក់ថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងការផ្ទេរយន្តហោះF-16ទៅកាន់អ៊ុយក្រែនឡើយ។មុននេះវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យប្រើប្រាស់យន្តហោះយោធាទំនើបៗដូចជាF-16 និងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តផ្ទេរយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ទីក្រុងគៀវ។រុស្ស៊ី​បាន​ហៅ​ការសម្រេចចិត្ត​របស់​អាមេរិក​ថា​ជា «​វិធានការ​ដើម្បី​បង្កើន​ភាព​តានតឹង​»និង​«​បង្ក​ហានិភ័យ​ខ្លាំង​»​ដល់​លោកខាងលិច​ខ្លួនឯង​។

មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន​ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​ក្បែរ​ក្រុង​ Bakhmut 

យន្តហោះចម្បាំង F-16 

ឧត្តមសេនីយ៍Oleksandr Syrskyi មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានទៅសួរសុខទុក្ខទាហាននៅជិតទីក្រុងBakhmut ។ លោក Syrskyi បាននិយាយថាអ៊ុយក្រែននៅតែបន្តការពារនៅBakhmutហើយកំពុងទទួលបានផលប្រយោជន៍ពីផ្នែកណាមួយនៃទីក្រុង។ទន្ទឹមនឹងនេះរុស្ស៊ី និងសាជីវកម្មយោធាឯកជនWagner អះអាងថាបានគ្រប់គ្រងទាំងស្រុងលើ Bakhmut៕ពុតសាម៉ាត់

Powered by Blogger.