យ​ន្តហោះ​​​​ចម្បាំង​F​-16​របស់​​អា​មេ​រិកបានធ្លាក់​នៅ​​​ប្រទេ​ស​កូរ៉េ​(AFP,Yo​nhap,​C​N​N)

យន្តហោះ​ចម្បាំងF-16របស់​អាមេរិក​បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​មួយដោយ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ឡើយ។កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យន្តហោះចម្បាំង F-16 ដែលជាកម្មសិទ្ធិរបស់ Fighter Wing ទី៨បានធ្លាក់នៅក្នុងតំបន់កសិកម្មក្បែរមូលដ្ឋានទ័ពអាកាស Osan ក្នុងខេត្ត Gyeonggi នៅព្រឹកនេះ" ។យន្តហោះ​ធ្លាក់​ចូល​វាលស្រែ ឆេះ​ស្ទើរ​ទាំងស្រុង​។អ្នកបើកយន្តហោះបានទម្លាក់កៅអីសង្គ្រោះបន្ទាន់ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ដើម្បីពិនិត្យ។កងទ័ពអាកាសអាមេរិកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ធម្មតា ហើយកំពុងស៊ើបអង្កេត។ អភិបាលខេត្ត Gyeonggi លោក Kim Dong-yeon បាននិយាយថា កងពន្លត់អគ្គីភ័យក្នុងតំបន់ បានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុនិងពន្លត់ភ្លើង។ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសឬ​ខូច​ខាត​ដូច​ជា​កើត​ឡើង​នៅ​តំបន់​ជនបទ​នោះ​ទេ។ ប៉ូលីស​ម្នាក់​បាន​និយាយ​ថា​៖«​មិន​មាន​ផ្ទះ​នៅ​ក្បែរ​កន្លែង​ធ្លាក់​នោះ​ទេ។ ការខូចខាត​តែ​មួយ​គត់​គឺ​យន្តហោះ​»​។សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូងហើយកំពុងដាក់ពង្រាយទាហានចំនួន២៨,៥០០នាក់នៅក្នុងប្រទេសដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ ព្រលានយន្តហោះ Osan Military Airport គឺជាមូលដ្ឋានទ័ពអាកាសដែលនៅជិតបំផុតរបស់កងទ័ពអាកាសអាមេរិកជាមួយកូរ៉េខាងជើងដែលស្ថិតនៅចម្ងាយប្រហែល៦៥គីឡូម៉ែត្រពីបន្ទាត់កំណត់ព្រំដែនដែលបំបែកកូរ៉េទាំង២។យន្តហោះ F-16 គឺជាយន្តហោះចម្បាំងពហុមុខងារម៉ាស៊ីនតែមួយដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកដែលបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ១៩៧៤ ។ យន្តហោះ F-16 ជិត៥,០០០ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាមួយកងទ័ពអាកាសអាមេរិកនិងសម្ព័ន្ធមិត្ត និងដៃគូរាប់សិបគ្រឿង៕

យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ហោះហើរនៅជិតទីក្រុង Las Vegas រដ្ឋ Nevada ក្នុងឆ្នាំ២០២២។ រូបថត៖ AP

Powered by Blogger.