EUព្យា​យា​មកាត់បន្ថយកា​រ​ពឹ​​ងផ្អែកសេដ្ឋកិច្ចលើ​ប្រទេ​សចិន

 ប្រទេសសហភាពអឺរ៉ុប(EU)បានយល់ព្រមកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ច។ប៉ុន្តែមិនមានផែនការជាក់លាក់ណាមួយសម្រាប់គោលដៅនេះទេ។ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខលោកJosep Borrell បាននិយាយថារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ប្លុកលើប្រទេសចិន។ឥឡូវនេះ ពួកគេនឹងត្រូវរកវិធីដើម្បីសម្រេចគោលដៅនោះ។លោកBorrell បាននិយាយថារដ្ឋមន្ត្រីការបរទេសបានគាំទ្រយ៉ាងទូលំទូលាយនូវសំណើដើម្បីកែសម្រួលគោលនយោបាយឆ្ពោះទៅរកប្រទេសចិនដែលជាគូប្រជែងនយោបាយរបស់ប្លុកនេះ។ទន្ទឹមនឹងនេះសហភាពអឺរ៉ុបបន្តចាត់ទុកទីក្រុងប៉េកាំងជាដៃគូក្នុងកិច្ចការពិភពលោកនិងជាដៃគូប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។"សហសេវិកបានស្វាគមន៍ចំពោះសំណើដែលយើងបានបង្ហាញ។ ពួកគេបានយល់ព្រមលើមូលដ្ឋាននៃការតម្រឹមយុទ្ធសាស្ត្ររបស់យើងឡើងវិញចំពោះប្រទេសចិន។នៅពេលដែលការពឹងផ្អែកខ្លាំងពេក វាគឺជាហានិភ័យ។លោក Borrell បាននិយាយថា EU ត្រូវតែរៀនពី "កំហុសយុទ្ធសាស្ត្រ"ដែលខ្លួនបានធ្វើនៅក្នុងប៉ុន្មានឆ្នាំមុនពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងដោយសារការពឹងផ្អែកខ្លាំងពេកលើឧស្ម័នរបស់ទីក្រុងម៉ូស្គូ។លោកបាននិយាយថាសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះ កាន់តែពឹងផ្អែកលើប្រទេសចិនសម្រាប់បច្ចេកវិទ្យាសំខាន់ៗដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យនិងសម្ភារៈជាងថាមពលរបស់រុស្ស៊ី។លោកបាននិយាយថា "ការកាត់បន្ថយហានិភ័យគឺគ្រាន់តែជាពាក្យមួយប៉ុណ្ណោះ។ ប៉ុន្តែនៅពីក្រោយពាក្យនេះមានការងារជាច្រើនដែលត្រូវការពេលវេលាដើម្បីពិនិត្យមើលឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសចិន" ។លោកបានសង្កត់ធ្ងន់ថាគោលបំណងនៃសំណើនេះគឺមិនមែនដើម្បីបែងចែកសេដ្ឋកិច្ចអឺរ៉ុបនិងចិននោះទេ។ប៉ុន្តែដើម្បីរក្សាតុល្យភាពទំនាក់ទំនងឡើងវិញ។មន្ត្រីសហភាពនឹងកែលម្អសំណើសម្រាប់បង្ហាញដល់មេដឹកនាំសហភាពអឺរ៉ុបដែលត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនៅខែមិថុនា។យោងតាមលោកBorrellមានហេតុផលច្រើនជាងមួយសម្រាប់EUក្នុងការកែសម្រួលគោលនយោបាយរបស់ខ្លួនជាមួយប្រទេសចិន រួមទាំងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំងក្លា ហើយទីក្រុងប៉េកាំងគឺជាតួអង្គសំខាន់មួយនៅក្នុងបញ្ហាក្នុងតំបន់ និងពិភពលោក។សំណើនេះអំពាវនាវឱ្យសហភាពអឺរ៉ុប"ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួនក្នុងវិស័យសំខាន់ៗ។ជាពិសេសផ្នែកសំខាន់ៗចំពោះការផ្លាស់ប្តូរឌីជីថល និងបៃតងរបស់យើង" ដូចជា semiconductors បណ្តាញទូរគមនាគមន៍ 5G និង6Gថ្មវត្ថុធាតុដើម និងសារធាតុរ៉ែសំខាន់ៗ៕ប្រភពReuters

ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខលោកJosep Borrell ។Reuters


Powered by Blogger.