ប្រធានាធិបតីតួកគីErdoganជាប់ឆ្នោតឡើងវិញ
ប្រធានាធិបតីតួកគី Erdoganបានទទួលជ័យជម្នះលើគូប្រជែងរបស់លោក Kemal Kilicdaroglu ដោយបានចូលកាន់តំណែងជាមេដឹកនាំប្រទេសលើក៣។
ប្រធានាធិបតីតួកគីTayyipErdoganថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២៨ឧសភា។ រូបថត៖Reuters
យោងតាមចំនួនសរុបពីសម្លេងឆ្នោត៩៩%ទីភ្នាក់ងារសារព័ត៌មានតួកគីនៅថ្ងៃទី២៨ខែឧសភាបានព្យាករណ៍ថាRecep Tayyip Erdogan ទទួលបាន៥២% នៃការបោះឆ្នោតខណៈគូប្រជែងរបស់លោកKemal Kilicdaroglu ទទួលបាន៤៨%នៃការបោះឆ្នោត។ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតទួរគីក៏បានបញ្ជាក់ដែរថាលោក Erdogan បានទទួលជ័យជំនះ បើទោះបីជាសំឡេងឆ្នោត១០០%មិនត្រូវបានរាប់បញ្ចូលក៏ដោយ។លោកប្រធានាធិបតីErdoganដែលមានអាយុ៦៩ឆ្នាំនៅថ្ងៃដដែលនោះបានថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រនៅទីក្រុងអ៊ីស្តង់ប៊ុលដោយថ្លែងអំណរគុណដល់ប្រជាជនតួកគីដែលបានជឿទុកចិត្តលើលោកឱ្យគ្រប់គ្រងប្រទេសសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។លោក Erdogan បាននិយាយអំពីរដ្ឋាភិបាលរបស់លោកថា "យើងសង្ឃឹមថាយើងនឹងមានភាពស័ក្តិសមសម្រាប់ការជឿទុកចិត្តរបស់មនុស្សគ្រប់គ្នាដូចដែលយើងបានធ្វើអស់រយៈពេល២១ឆ្នាំកន្លងមកនេះ" Erdogan បាននិយាយអំពីរដ្ឋាភិបាលរបស់លោក ដោយបន្ថែមថា ប្រជាជន ៨៥លាននាក់របស់ប្រទេសតួកគីគឺជា "អ្នកឈ្នះ"នៅក្នុងការបោះឆ្នោត។មេដឹកនាំពិភពលោកបានអបអរសាទរយ៉ាងឆាប់រហ័សចំពោះលោក Erdogan ចំពោះការបោះឆ្នោតឡើងវិញរបស់លោក។ប្រធានាធិបតីរុស្ស៊ី លោកVladimirPutinបាននិយាយថាលទ្ធផលបោះឆ្នោតបានបង្ហាញពីការគាំទ្ររបស់ប្រជាជនតួកគីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Erdogan ក្នុងការ"ពង្រឹងអធិបតេយ្យភាពរបស់ប្រទេសនិងបន្តគោលនយោបាយការបរទេសឯករាជ្យ"។ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកទន្ទឹងរង់ចាំការបន្តធ្វើការជាមួយសមភាគីតួកគីលើបញ្ហាទ្វេភាគី និងបញ្ហាប្រឈមជាសកលក្នុងនាមជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ។លោកErdoganដែលជាមេដឹកនាំដែលកាន់អំណាចយូរជាងគេរបស់ប្រទេសតួកគីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅក្នុងអាណត្តិថ្មីរបស់លោក ដូចជាសេដ្ឋកិច្ចធ្លាក់ចុះនិងផលប៉ះពាល់នៃការរញ្ជួយដីនៅខែកុម្ភៈ ដែលបានសម្លាប់មនុស្សប្រហែល៥០,០០០នាក់បានស្លាប់៕ប្រភពAFP/Reuters
Post a Comment