ចិន​ជំរុ​​ញ​ឱ្យ​អាមេ​រិក​ធ្វើ​សម្បទាន​ដើម្បី​បំ​បែ​ក​ទឹកកក​ក្នុង​ទំនា​ក់ទំនង(Bloomb​erg,R​eute​rs)

 ក្រសួងការបរទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកស្វែងយល់ឱ្យបានត្រឹមត្រូវអំពីប្រទេសចិននិងធ្វើសម្បទានដើម្បីដាក់ទំនាក់ទំនងទ្វេភាគីឱ្យដើរលើផ្លូវត្រូវ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីMao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថ្ងៃនេះថា "ភាគីអាមេរិកបានស្នើឱ្យបន្តការប្រាស្រ័យទាក់ទងគ្នានៅលើដៃម្ខាង ។ប៉ុន្តែម្ខាងទៀតបានរារាំងប្រទេសចិនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន"។លោកស្រីMaoមានការសង្ស័យអំពីភាពស្មោះត្រង់និងអត្ថន័យនៃការទំនាក់ទំនងបែបនេះនៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រី អង្គការនិងអាជីវកម្មរបស់ចិន។លោកស្រីMaoបានបន្ថែមថា"សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មភ្លាមៗដកចេញនូវឧបសគ្គនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា"។ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីJoeBidenបាននិយាយកាលពីថ្ងៃទី២១ខែឧសភាថាលោកជឿថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនអាច "រលាយក្នុងពេលឆាប់ៗនេះ" បន្ទាប់ពីភាពតានតឹងបានកើនឡើងជុំវិញឧប្បត្តិហេតុប៉េងប៉ោងកាលពីដើមឆ្នាំនេះ។ប្រធានសេតវិមានក៏បាននិយាយផងដែរថាG7បានយល់ព្រមលើវិធីសាស្រ្តទៅកាន់ប្រទេសចិនហើយនឹងធ្វើការដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីកុំឱ្យវាអាស្រ័យលើប្រទេសណាមួយឡើយ។ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំងនិង​ក្រុង​វ៉ាស៊ីនតោន​បាន​កើន​ឡើង​បន្ទាប់​ពីប៉េងប៉ោង​របស់​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​លើ​ដែន​អាកាស​អាមេរិក​អស់​រយៈពេល៧​ថ្ងៃ​នៅ​ដើម​ឆ្នាំ​នេះ។ អាមេរិក​បាន​ចោទប្រកាន់ប៉េងប៉ោងថា​បាន​ហោះ​ពីលើ​មូលដ្ឋាន​យោធា​ដ៏​រសើប​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់និង​បាញ់​ទម្លាក់​។ប្រទេសចិនបានទទូចថាវាគឺជាប៉េងប៉ោងស៊ីវិលដែលបានវង្វេងចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយបានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា "ធ្វើសកម្មភាពច្រើនពេក"ហើយថានឹង"ចាត់វិធានការឆ្លើយតប" ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីMao Ning ។រូបភាពReuters

ទំនាក់ទំនងរវាងអាមេរិកនិងចិនស្ថិតក្នុងកម្រិតទាបក្នុងរយៈពេលច្រើនឆ្នាំ ដោយសារភាពខុសគ្នានៃបញ្ហាជាច្រើនដូចជាតៃវ៉ាន់ការប្រកួតប្រជែងពាណិជ្ជកម្មប្រភពដើមនៃCovid-19។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនNicholas Burns កាលពីថ្ងៃទី២ឧសភាបាននិយាយថាទ្វារការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហហើយរង់ចាំទីក្រុងប៉េកាំងចាត់វិធានការដើម្បីកែលម្អទំនាក់ទំនង។ ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយថា "ពាក្យសម្ដី និងសកម្មភាពខុស" របស់អាមេរិកបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានការជាប់គាំង៕

Powered by Blogger.