នា​យក​រដ្ឋ​មន្ត្រីហ៊ុន សែន​នឹ​​ងអញ្ជើញ​​ទៅចូ​លរួមកិច្ចប្រជុំ​លើក​ទី៣​ស្ដីពីគំនិតផ្តួច​ផ្តើម​ខ្សែក្រវ៉ា​ត់មួ​យផ្លូវមួយ​នៅប្រទេស​ចិននាខែ​តុលា

 សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានបញ្ជាក់ឱ្យដឹងថាសម្ដេចនឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅចូលរួមកិច្ចប្រជុំលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនៅប្រទេសចិននាខែតុលា ឆ្នាំ២០២៣ខាងមុខ។

ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផលនិងពិធីសម្ពោធដាក់ឱ្យដំណើរការ​រោងចក្រ​ផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជានឹងរៀបចំការបោះ​ឆ្នោត​ថ្នាក់​ជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយការបង្កើតរាជរដ្ឋាភិបាលថ្មីអាចនៅ​ចុង​ខែសីហា ឬដើមខែកញ្ញាឆ្នាំ២០២៣។ដូច្នេះការទៅចូលរួមកិច្ចប្រជុំនៅប្រទេសចិននេះ គឺក្នុងនាមរាជរដ្ឋាភិបាលថ្មីតែនៅតែស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ដដែល។សម្ដេចបានថ្លែងថាបើពិនិត្យមើលនយោបាយរបស់ចិន​នៅ​ពេល​នេះ​មិន​មានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណាទេ ទោះបីអ្នក​ដទៃ​បាន​រក​​វិធីរារាំងចិនឬប្រឆាំងចិន។ក៏ប៉ុន្តែចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំងឬក៏ធ្វើជាសត្រូវជាមួយ​ប្រទេស​ណាទេ។ សម្តេចនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថាចិនមិនដែលមកបង្គាប់​កម្ពុជា​​​ឱ្យធ្វើនេះធ្វើនោះឬមិនឱ្យទៅសេពគប់ប្រទេសនេះ ប្រទេសនោះទេ។ សម្តេចហ៊ុនសែនបានថ្លែងបញ្ជាក់បន្ថែមថាកម្ពុជាអនុវត្តន៍គោលនយោបាយការ​បរទេស​ឯក​រាជ្យ​តែគោរពទៅតាមច្បាប់៕AKP


Powered by Blogger.