ចិនព្រមា​ន​សហភា​​ពអឺរ៉ុបអំពី​"ចិត្តគំ​និត​សង្រ្គាមត្រជា​​ក់"

រដ្ឋមន្ត្រីការបរទេសចិនបានជំរុញឱ្យEUទប់ទល់នឹង"ចិត្តគំនិតនៃសង្គ្រាមត្រជាក់"ម្បីការពារផលវិបាកធ្ងន់ធ្ងរខណៈដែលមេដឹកនាំប្លុកនេះបានជួបប្រជុំគ្នាអំពីគោលនយោបាយជាមួយទីក្រុងប៉េកាំង។រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gangបាននិយាយក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងOslo ប្រទេសន័រវែសកាលពីខែឧសភាថា"ប្រសិនបើមានសង្រ្គាមត្រជាក់ថ្មីរវាងពួកយើងផលវិបាកនឹងកាន់តែធ្ងន់ធ្ងរជាងពេលមុនហើយនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការចិន-អឺរ៉ុប"។លោកQinបានសង្កត់ធ្ងន់ថាប្រទេសចិននិងសហភាពអឺរ៉ុបគួរតែរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង"ចិត្តគំនិតនៃសង្រ្គាមត្រជាក់"និងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការសម្របសម្រួលនិងការផ្លាស់ប្តូរក្នុងចំណោមភាគីដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក។សេចក្តីថ្លែងការណ៍របស់លោកQin ត្រូវបានធ្វើឡើងក្នុងបរិបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក្នុងប្រទេសស៊ុយអែតដើម្បីស្វែងរកទិសដៅរួមក្នុងការដោះស្រាយជាមួយប្រទេសចិន។ស្នងការគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក JosepBorrellបានអំពាវនាវឱ្យប្លុកនេះ"កំណត់ឡើងវិញនូវជំហររបស់ខ្លួនចំពោះប្រទេសចិន" ។លោក Borrell បាននិយាយថា "ប្រសិនបើយើងចង់មានឥទ្ធិពលលើការកើនឡើងនៃប្រទេសចិន បណ្តាប្រទេសEUត្រូវតែរួបរួមគ្នានិងធ្វើសកម្មភាពស្របតាមគោលនយោបាយរួម" ។Qin កំពុងបំពេញទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុបចំនួន៣ រួមមានអាល្លឺម៉ង់ បារាំង និងន័រវែស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនឥទ្ធិពលរបស់ចិនលើសហភាពអឺរ៉ុប ដោយរារាំងប្លុកមិនឱ្យឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងទីក្រុងប៉េកាំង។ចិន និងសហភាពអឺរ៉ុបមិនយល់ស្របលើបញ្ហាជាច្រើនដូចជាអ៊ុយក្រែនតៃវ៉ាន់ ស៊ីនជាំង។បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងពិចារណាដាក់ក្រុមហ៊ុនចិនចំនួន៨នៅក្នុងបញ្ជីដាក់ទណ្ឌកម្មសម្រាប់ការចោទប្រកាន់ថាបានផ្គត់ផ្គង់ក្រុមហ៊ុនរុស្ស៊ីជាមួយនឹងវត្ថុប្រើប្រាស់២ប្រភេទដែលអាចប្រើបានទាំងសម្រាប់គោលបំណងស៊ីវិលនិងយោធា។ទេសចិនបានព្រមានភ្លាមៗថាខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕ប្រភពAFP

រដ្ឋមន្ត្រីការបរទេសចិនលោកQinGangក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Oslo ប្រទេសន័រវេស កាលពីថ្ងៃទី១២ ខែឧសភា។ រូបថត៖ AFP

Powered by Blogger.