កម្ពុជា​​ជា​​ប់ឆ្នោត​ជា​​ស​មា​ជិក​ស្ថាប័ន​ចំ​​ណុះ​ចំនួន​២​​របស់​អង្គកា​រស​ហប្រជាជាតិ​

 យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមាជិក​ស្ថាប័ន​ចំណុះ​ចំនួន​២របស់​អង្គការសហប្រជាជាតិ​ ​គឺ​ ​I​S​AR​ ​និង​ UN​AIDS​ ​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​គូស​បញ្ជាក់​ថា​​ក្នុង​អំឡុង​សម័យប្រជុំ​របស់​ខ្លួន​ក្នុង​ខែ​មេសា​ឆ្នាំ​២​០​២​៣​ ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ (​E​CO​SO​C) ​បាន​រៀបចំ​ការបោះឆ្នោត​មួយ​ដើម្បី​បំពេញ​កន្លែង​ទំនេរ​ជាច្រើន​នៃ​ស្ថាប័ន​ចំណុះ​ចំនួន​១​៤​នៃ​ ​E​CO​SO​C ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​បាន​ជាប់ឆ្នោត​ឲ្យ​កាន់​តំណែង​សំខាន់​ៗ​ចំនួន​២​ដូច​ខាងក្រោម​៖​១​. ​សមាជិក​ពេញ​សិទ្ធ​នៃ​ក្រុម​ការងារ​អន្តររដ្ឋាភិបាល​នៃ​អ្នកជំនាញ​លើ​ស្តង់​ដារ​គណនេយ្យ​ ​និង​រាយការណ៍​អន្តរជាតិ​ (​I​S​AR​) ​សម្រាប់​អាណត្តិ​ ​២​០​២​៤​-​២​០​២​៦​ ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​និង​២​. ​សមាជិកភាព​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​ (​P​CB) ​នៃ​កម្មវិធី​រួម​របស់​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ (​Joint​ ​United Nations​ ​Program​ on ​H​I​V​ / ​AIDS​-UN​AIDS​) ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​សម្រាប់​អាណត្តិ​២​០​២​៣​-​២​០​២​៥​ ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​។​​ប្រភព​បាន​គូស​បញ្ជាក់​ថា​ ​ការ​ជាប់ឆ្នោត​ជា​សមាជិក​I​S​AR​ ​និង​ UN​AIDS​ ​P​CB ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រទេស​កម្ពុជា​ ​និង​ការ​ទទួលស្គាល់​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​កសាង​ប្រទេសជាតិ​ឡើងវិញ​ ​និង​ការ​គ្រប់គ្រង​ប្រកបដោយជោគជ័យ​នៃ​ការ​រីក​រាលដាល​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​ ​ក៏ដូចជា​ការ​រួមចំណែក​របស់​ខ្លួន​ចំពោះ​អង្គការសហប្រជាជាតិ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​សម្រាប់​ពិភពលោក​កាន់តែ​ប្រសើរ​។​នេះ​ជា​សមិទ្ធផល​ដ៏​គួរឲ្យ​កត់​សម្គាល់​មួយ​ក្នុងចំណោម​សិទ្ធ​ផល​ជាច្រើន​ដែល​ព្រះរាជាណាចក្រកម្ពុជា​សម្រេច​បាន​ក្នុង​ការ​លើក​ក​ម្ពស់​កិត្យានុភាព​ជាតិ​ ​និង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​អន្តរជាតិ​។​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ ​និង​ការ​ជឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​ទាំងអស់​ ​ដែល​បោះឆ្នោត​គាំទ្រ​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​បំពេញ​តួនាទី​សំខាន់​ៗ​ទាំងនេះ​៕A​K​P​/KhmerTimes
Powered by Blogger.