អាមេរិក​​បង្រួបបង្រួម​ឥ​ទ្ធិពល​នៅ​​ប៉ាស៊ីហ្វិក

សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសន្ធិសញ្ញាយុទ្ធសាស្ត្រជាមួយ Papua New Guinea និង Micronesia នៅសប្តាហ៍ក្រោយនេះ។លោក Joe Biden បំពេញទស្សនកិច្ចនៅ Papua New Guinea នៅថ្ងៃទី២២ខែឧសភា ដោយក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅទស្សនាកោះនេះ។ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​លោក James Marape រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ Papua New Guinea ​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ យោងតាមលោកMarapeកិច្ចព្រមព្រៀងសន្តិសុខទាំង២ដែលប្រទេសបានចុះហត្ថលេខាជាមួយអាមេរិកគឺលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការឃ្លាំមើលដែនសមុទ្រ។បន្ថែមពីលើ Papua New Guinea  ,Reutersបានដកស្រង់សម្តីលោកJoseph Yun បេសកជនរបស់ប្រធានាធិបតីអាមេរិកដោយនិយាយថាសហរដ្ឋអាមេរិក និងMicronesiaក៏បានយល់ព្រមបន្តសន្ធិសញ្ញាសន្តិសុខរវាងប្រទេសទាំង២ដែលហៅថាCofaក្នុងរយៈពេលខ្លី។នៅសប្តាហ៍នេះ លោក Yun គ្រោងនឹងហោះហើរទៅកាន់ប្រទេសកោះប៉ាស៊ីហ្វិកចំនួន២ទៀតគឺ Palau និងកោះ Marshall ដើម្បីពិភាក្សាអំពីCofa ។ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើCofa ដំបូងជាមួយMicronesia កោះMarshallនិងPalauក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ដោយហេតុនេះ សហរដ្ឋអាមេរិកទទួលខុសត្រូវលើការការពារនិងជំនួយសេដ្ឋកិច្ចសម្រាប់កោះទាំងនេះជាថ្នូរនឹងការចូលប្រើប្រាស់ផ្តាច់មុខទៅកាន់តំបន់សង្គ្រាមយុទ្ធសាស្ត្រនៅប៉ាស៊ីហ្វិក។Cofasទាំងនេះផុតកំណត់នៅឆ្នាំ២០២៣សម្រាប់កោះ Marshall និង២០២៤សម្រាប់ Palau ។ការពង្រីក Cofas គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងការរុញច្រានប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់បន្ទាប់ពីទីក្រុងប៉េកាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខជាមួយកោះSolomon កាលពីឆ្នាំមុន។នោះក៏ជាហេតុផលដែលបានជួយជំរុញឱ្យសហរដ្ឋអាមេរិកបើកស្ថានទូតនៅ Tongaនៅថ្ងៃទី៩ខែឧសភានិងឆាប់ៗនៅVanuatu បន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នានៅកោះSolomonក្នុងខែកុម្ភៈឆ្នាំនេះ។អ្នកវិភាគមើលឃើញថាប្រទេសកោះប៉ាស៊ីហ្វិកស្ថិតនៅចន្លោះកោះGuam ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ដូច្នេះមានតម្លៃយោធាជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។"ប្រសិនបើចិនអាចបង្កើតមូលដ្ឋានយោធាស្របច្បាប់នៅទីនេះ ពួកគេអាចបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងក្នុងរយៈពេលដ៏ខ្លី ដោយគំរាមកំហែងដល់នាវានិងយន្តហោះអាមេរិក-អូស្ត្រាលីដែលឆ្លងកាត់ ។ អ្នកស្រាវជ្រាវនៅសាជីវកម្ម RAND វិភាគទៅ CNN ។យោងតាមCNNរដូវស្លឹកឈើជ្រុះចុងក្រោយសេតវិមានបានបោះពុម្ពផ្សាយយុទ្ធសាស្ត្រជាតិសម្រាប់ប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង។ នៅក្នុងនោះសហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីវិធានការដើម្បីបង្កើនវត្តមានការទូតរបស់ខ្លួនបញ្ជូននាវាឆ្មាំឆ្នេរសមុទ្រនិងកងកម្លាំងយោធាបន្ថែមទៀតទៅកាន់តំបន់គាំទ្រការប្រែប្រួលអាកាសធាតុនិងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងការអប់រំ៕ពុតសាម៉ាត់

ប្រធានាធិបតីអាមេរិកលោកJoeBidenស្វាគមន៍មេដឹកនាំប៉ាស៊ីហ្វិកនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញាឆ្នាំ២០២២ រូបថត៖ REUTERS

Powered by Blogger.