គ.ជ.ប​​ត​ម្រូវ​ឲ្យ​​បក្ស​ភ្លើង​ទៀនដក​​លោក​រ៉ុង​ ​ឈុន​ចេញ​​​ពីបញ្ជី​បេក្ខជ​ន​​តំណា​ង​រាស្ត្រខេ​ត្តកណ្តាល

 គណកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)នៅ​ថ្ងៃនេះបាន​ចេញ​លិខិត​ប្រាប់​ទៅ​គណបក្ស​ភ្លើង​ទៀន​ឲ្យ​ដក​បេក្ខភាពលោករ៉ុង ឈុន ចេញពីបញ្ជីបេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី១​មណ្ឌល​ខេត្ត​កណ្តាល​។ការ​ជំទាស់​របស់ គ.ជ.ប ដោយ​សំអាងថាអនុប្រធានគណបក្ស​ភ្លើងទៀន​រូបនេះ​ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោសនិង​មិនទាន់បាន​ស្តានីតិ​សម្បទារ​ឡើងវិញនូវឡើយ។ក្នុង​លិខិត​ទៅកាន់​គណបក្ស​ភ្លើងទៀនលោកទេព នីថា អគ្គលេខាធិការគ.ជ.ប បានគូសបញ្ជាក់​៣ចំណុច​ដែល​គណបក្ស​ជំទាស់នេះ​មិនទាន់​បំពេញបានទៅតាម​លក្ខណ្ឌ​ដែលបានកំណត់។ទី១ គណបក្សនេះ​នៅ​ខ្វះសេចក្តី​ចម្លង​លិខិតការ​ចុះ​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃដែលមានបញ្ជាក់​ពី​នីត្រានុកូលកម្មដែលមានការបញ្ជាក់ពីរដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ។ ទី២បេក្ខជន​ឈរឈ្មោះ​លេខ​រៀងទី១​នៅ​មណ្ឌលខេត្តកណ្តាលដែលមានឈ្មោះ លោក រ៉ុង ឈុន ​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោសនិង​មិនទាន់បាន​ស្តានីតិ​សប្បទា​ឡើងវិញនូវឡើយ។ និងទី៣​នៅ​ខ្វះ​បង្កាន់​ដៃ​បង់​ប្រាក់​តម្កល់​១៥​លាន​រៀល​ដែល​ចេញ​ដោយ​អគ្គនាយក​ដ្ឋាន​រតនាគារជាតិ។ឧបសគ្គ​របស់គណបក្សភ្លើងទៀនក្នុង​ការ​ចូល​រួម​ប្រកួត​ការ​បោះឆ្នោតនាពេល​ខាងមុខនេះគឺ​ដូចគ្នា​នឹងអ្វី​ដែល​លោក សម រង្ស៊ី បានលើកឡើង​កាលពីប៉ុន្មានមុននេះ។ប្រមុខ​អតីតបក្សប្រឆាំង បានចោទថាសម្តេចហ៊ុន សែន មានបំណងរករឿង រ៉ុង ឈុន មិនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ដោយប្រើតុលាការនិង គ.ជ.ប. ព្រោះខ្លាចលោក រ៉ុង ឈុន ដែលនឹងឈរឈ្មោះនៅខេត្តកណ្តាលដូចគាត់ ហើយដែលមានប្រជាប្រិយភាពខ្ពស់ជាងក្នុងចំណោមកម្មករ មន្ត្រីរាជការ និងគ្រូបង្រៀន។លោករ៉ុងឈុនដែលជាអតីតប្រធានសហព័ន្ធសហជីពកម្ពុជា និងជាអ្នក​រិះគន់​បញ្ហាព្រំដែនត្រូវបានជាប់ពន្ធនាគារ១៥ខែគឺពីខែកក្កដា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១។បើតាម​សាលដីការបស់​សាលាឧទ្ធរណ៍ លោក រ៉ុង ឈុន ត្រូវបាន​កាត់តម្រឹមទោសមក​នៅ​តែ​១ឆ្នាំ៣ខែនិង​១១​ថ្ងៃគិតចាប់ពីថ្ងៃឃុំខ្លួន ខណៈ​ដែល​សាលាដំបូង​បានកាត់ទោសអ្នក​រិះគន់​បញ្ហាព្រំដែនរូបនេះ​ចំនួន​២ឆ្នាំ។លោក សម រង្ស៊ី បរិហារថា ការរាំង​លោក រ៉ុង ឈុន មិនឲ្យ​ឈរ​ឈ្មោះជាតំណាង​រាស្ត្រ គឺគ្រាន់តែជាល្បិច ដើម្បីចៀសវាងការប្រកួតប្រជែងដោយចំហ សេរី និងយុត្តិធម៌។ទោះជាយ៉ាងណា គណ​បក្ស​ភ្លើង​ទៀន​ដែល​ទើប​​បានទៅ​ចុះ​បញ្ជី​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នៅវគ្គចុងក្រោយនោះ បាន​ប្រកាស​​ពី​យុទ្ធនា​ការ​របស់​ខ្លួន ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៣​កក្កដា​ ដើម្បី​រៀប​ចំ​ការ​ងារ​បោះ​ឆ្នោត​គណ​បក្ស​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ នូវ​អ្វី​ដែល​បក្ស​ជំទាស់​មួយ​នេះ ​ប្តេជ្ញា​ទៅ​ដណ្ដើម​ជ័យ​ជំន​:ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​៕RFI

លោករ៉ុង ឈុន ។RFA



Powered by Blogger.