នាយករដ្ឋ​មន្ត្រី​​ហ៊ុន​ ​សែន​​​អំពា​វនាវ​ដល់​អ្នកគាំទ្រ​គណ​​បក្ស​ភ្លើង​ទៀ​ន​កុំធ្វើសក​​ម្មភា​ព​ណា​មួយ​​​ដែល​ផ្ទុយ​​នឹ​​ង​ច្បាប់

សម្តេចនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ទាំងអស់​កុំ​ធ្វើសកម្មភាព​ណាមួយ​ដែល​ផ្ទុយ​នឹង​ច្បាប់​​និង​សណ្តាប់ធ្នាប់​សង្គម​ ​ខណៈ​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​។

​សម្តេចបាន​ថ្លែង​ក្នុង​សារ​ជា​សំឡេង​ទៅកាន់​សាធារណៈ​ជន​តាមរយៈ​បណ្តាញ​ ​Telegram​ ​ផ្លូវការ​របស់​សម្តេច​ថា​ “​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ទាំងអស់​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​​និង​កុំ​ធ្វើសកម្មភាព​តាម​ការ​ញុះញង់​និង​ការ​អំពាវនាវ​របស់​មេដឹកនាំ​គណបក្ស​របស់​ពួកគេ​”​។​ជាមួយគ្នា​នេះសម្តេច​ហ៊ុន​ ​សែន​ ​ក៏បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ​ដើម្បី​ឆ្លើយតប​រាល់​ទង្វើ​ខុសច្បាប់​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​។​គណបក្ស​ភ្លើង​ទៀន​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថា​ ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃនេះ​ ​ខ្លួន​នឹង​ទៅ​ដាក់​ឯកសារ​បន្ថែម​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​និង​ប្រមូលផ្តុំ​ថ្នាក់​ដឹកនាំ​គណបក្ស​ ​សមាជិក​ ​សកម្មជន​ ​និង​អ្នកគាំទ្រ​ទូទាំង​ប្រទេស​ ​សម្រាប់​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​ ​ក្នុង​ករណី​ការ​ចុះឈ្មោះ​បរាជ័យ​។​សម្តេចនាយករដ្ឋមន្ត្រី​បាន​ឆ្លៀតឱកាស​នេះ​ ​ជម្រាប​ជូន​សាធារណជន​ ​ជាពិសេស​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ​កុំ​ឱ្យ​ចាញ់បោក​គេ​ក្នុង​ការចូលរួម​អំពើ​ខុសច្បាប់​ណាមួយ​ទោះបីជា​ថា​តើ​គណបក្ស​នយោបាយ​នេះ​អាច​ចុះឈ្មោះ​នៅ​ ​គ​.​ជ​.​ប​ ​ដោយ​ជោគជ័យ​ ​ឬ​អត់​។​សម្តេចនាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា​ ​«​ខ្ញុំ​សូម​ក្រើន​រំលឹក​អ្នក​ទាំងអស់គ្នា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​ណាមួយ​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ ​ហើយ​ខ្ញុំ​បាន​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​អនុញ្ញាត​ឱ្យ​មានការ​ជួបជុំ​ណា​ដែល​រំលោភ​លើ​សណ្តាប់ធ្នាប់​សាធារណៈ​ ​ខណៈ​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​។​ ​អាជ្ញាធរ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវតែ​ត្រៀម​ខ្លួន​ ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​ដែល​ហ៊ាន​ប្រព្រឹត្តិ​ល្មើស​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​»​ ​។​«​យើង​មិន​អាច​អត់ឱន​ចំពោះ​ការប្រព្រឹត្ត​មិន​ទទួលខុសត្រូវ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ពន្លឺភ្លើង​នោះ​ទេ​។​ ​យើង​សូម​ជូនដំណឹង​ដល់​ពួកគេ​គ្រប់​លំដាប់​ថ្នាក់​ថា​ ពួកគេ​នឹង​ទទួល​បានការ​ឆ្លើយតប​សមស្រប​ ​ប្រសិនបើ​ពួកគេ​ហ៊ាន​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ​ជាពិសេស​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ ​នៅពេលដែល​ព្រះរាជាណាចក្រកម្ពុជា​បាន​ទទួលជោគជ័យ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​នោះ​”​។​ “​យើង​ព្រមាន​អ្នក​ឱ្យ​ប្រយ័ត្ន​នឹង​អ្វី​ដែល​អ្នកធ្វើ​” ​។​យោង​តាម​ ​គ​.​ជ​.​ប​ ​គណបក្ស​នយោបាយ​ចំនួន​​២​០​​បាន​ចុះឈ្មោះ​គណបក្ស​ ​និង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣។ប៉ុន្តែ​ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំងនោះ​ ​មានតែ​ ​១​១​ ​គណបក្ស​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ ​ខណៈ​ដែល​គណបក្ស​ចំនួន​ ​៩​ ​ផ្សេងទៀត​ ​រួម​ទាំង​គណបក្ស​ភ្លើង​ទៀន​ ​គ​.​ជ​.​ប​ ​កំពុង​ពិនិត្យមើល​ឯកសារ​ឡើងវិញ​៕A​K​P​/KhmerTimes


Powered by Blogger.