គំនិ​តផ្តួច​ផ្តើ​មស​ម្រាប់ក្រុមកា​​រងា​រស​មា​ហ​​រណកម្មអាស៊ាន​បើក​កិច្ចប្រជុំ​លើក​ទី៧០

ក្រុមការងារផ្តួចផ្តើមគំនិតសម្រាប់សមាហរណកម្មអាស៊ាន (IAI) បានបើកកិច្ចប្រជុំលើកទី៧០របស់ខ្លួននៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៥ ខែឧសភា ដោយមានការចូលរួមពីរដ្ឋសមាជិកទាំងអស់រួមទាំងប្រទេសទីម័រឡេស្តេដែលបានចូលរួមជាលើកដំបូងក្នុងនាមជាអ្នកសង្កេតការណ៍។ដឹកនាំកិច្ចប្រជុំដោយលោកឯកអគ្គរដ្ឋទូតBovonetatDouangchakតំណាងអចិន្ត្រៃយ៍នៃប្រទេសឡាវប្រចាំអាស៊ានកិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តគម្រោងនានាក្រោមផែនការការងារ IAI IV (2021-2025) ការវាយតម្លៃចុងក្រោយនៃសូចនាករលទ្ធផលនៃផែនការការងារដំណាក់កាលទីIIIមុននិងផែនការតាមដានការត្រួតពិនិត្យក្របខ័ណ្ឌអាស៊ានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសមធម៌ (AFEED) ។អ្នកចូលរួមក៏បានទទួលស្គាល់គម្រោងIAIថ្មីចំនួន៧ផងដែរ។ក្រុមការងាផ្តួចផ្តើមគំនិតសម្រាប់សមាហរណកម្មអាស៊ាន ផ្តល់ភាពជាអ្នកដឹកនាំ និងទិសដៅរួមសម្រាប់ធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការការងាររបស់ IAI ។ក្រុមការងារផ្តួចផ្តើមគំនិតសម្រាប់សមាហរណកម្មអាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០០ ក្នុង​គោល​បំណង​កាត់​បន្ថយ​គម្លាត​ការ​អភិវឌ្ឍ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក និង​ជួយ​ដល់​សមាជិក​ចុង​ក្រោយ​ទាំង​បួន​គឺ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដើម្បី​ធ្វើ​សមាហរណកម្ម​យ៉ាង​ពេញលេញ​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​តំបន់។ដោយបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ ប្រទេសសមាជិកអាស៊ាន មានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕VNA/Khmer Times
អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧០នៃ​ក្រុម​ការងារ​ផ្តួច​ផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន។រូបថត៖ asean.org/Khmer Times

Powered by Blogger.