អា​ស៊ាន​​នឹង​បញ្ជូន​ជំនួយ​ម​នុស្សធម៌​ទៅ​មី​​យ៉ា​ន់​ម៉ា​បន្ទាប់ពី​​ត្រូវ​បាន​វា​យប្រហារ​ដោ​យ​ព្យុះ

 យោង​តាម​ក្រសួងការបរទេស​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក្រុម​ការងារ​ជួយ​ស​ង្រ្គោះ​ភាព​អាសន្ន​របស់​អា​ស៊ាន​នឹង​បញ្ជូន​ជំនួយ​ទៅ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃនេះ​ (​ថ្ងៃ​ទី​២​១​ខែ​ឧសភា​)បន្ទាប់ពី​រង​ការវាយប្រហារ​ពី​ព្យុះ​ស៊ីក្លូ​ន​ ​M​oc​h​a​ ​។​​ក្រសួងការបរទេស​បាន​ពន្យល់​ថា​ជំនួយ​ត្រូវ​បាន​រៀបចំ​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ប្រព័ន្ធ​ភស្តុភារ​សង្គ្រោះ​បន្ទាន់​គ្រោះ​មហន្តរាយ​សម្រាប់​អា​ស៊ាន​នៅ​ទីក្រុង​ Su​bang​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ខេត្ត​ ​Chain​at​ ​ប្រទេស​ថៃ​។​​ក្រសួង​បាន​និយាយ​ថា​ “​ជំនួយ​បន្ទាប់​នឹង​ត្រូវ​បញ្ជូន​នៅ​ថ្ងៃ​ទី​២​២​​ឬ​២​៣​ ​ខែ​ឧសភា​ ​ដោយ​ប្រើប្រាស់​យន្តហោះ​យោធា​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​សិង្ហបុរី​ ​និង​ថៃ​”​។​ការ​សម្របសម្រួល​នៃ​ការ​​​ដឹកជញ្ជូន​ជំនួយ​ដោយ​ប្រើប្រាស់​យន្តហោះ​យោធា​សមាជិក​អា​ស៊ាន​ ​ធ្វើឡើង​តាមរយៈ​ក្រុម​ ​A​SEA​N ​Military​ ​Ready​ ​Group​ ​ស្តីពី​ជំនួយ​មនុស្សធម៌​ ​និង​ជំនួយ​គ្រោះ​មហន្តរាយ​។​​នេះ​គឺ​ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ឥណ្ឌូ​នេ​ស៊ីក្នុង​នាម​ជា​ប្រធាន​អា​ស៊ាន​ឆ្នាំ​២​០​២​៣​ ​និង​សេចក្តីថ្លែង​ការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ ​ដែល​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​តាមរយៈ​យន្ត​ការ​ “​អា​ស៊ាន​តែមួយ​”​។​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អា​ស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ស្តីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​A​H​A​ ​Centre​) ​និង​តំណាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ប្រ៊ុ​យ​ណេ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​និង​ថៃ​ ​ក្នុង​ក្រុម​ការងារ​ឆ្លើយតប​ ​និង​វាយ​តម្លៃ​គ្រោះអាសន្ន​អា​ស៊ាន​ក៏ដូចជា​លេខាធិការដ្ឋាន​អា​ស៊ាន​ ​បាន​ទៅដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​ក្នុង​គ្រាអាសន្ន​នេះ​។​ ​ពួកគេ​ក៏​កំពុង​ប្រមូល​ព័ត៌មាន​នៅ​តាម​មូលដ្ឋាន​ ​និង​សម្របសម្រួល​ការ​វាយ​តម្លៃ​តម្រូវ​ការ​។​មនុស្សជា​ង​៤​០​០​ ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​មុន​ដោយសារ​ព្យុះ​ស៊ីក្លូ​ន​ ​M​oc​h​a​ ​ដែល​បាន​វាយប្រហារ​តំបន់​ឆ្នេរ​រវាង​ស្រុក​ ​Co​x’s B​a​z​ar​ ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ ​និង​ទីក្រុង​ K​y​auk​p​y​u ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕​ ​Be​rn​am​a​/KhmerTimes

ស្ត្រីជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ពរ​កូន​ទៅ​ក្បែរ​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ស៊ីក្លូ​ន​ ​M​oc​h​a​ ​នៅ​ជំ​រុំ​ជនភៀសខ្លួន​ B​as​ar​a​ ​ក្នុង​ក្រុង​ ​Sit​t​w​e​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​។​ ​A​F​P

Powered by Blogger.