នាយ​​ករដ្ឋមន្រ្តី៖ជីវិ​ត​ពោ​រពេញទៅដោយ​កំណែទម្រង់​​យក​ក្បាល​​ទៅប្តូរ

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូស​បញ្ជាក់​ថា ក្នុងជីវិតរបស់សម្តេចនេះគឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ ហើយសុទ្ធតែ​យក​ក្បាលទៅប្តូរជាមួយនឹងការរស់ឡើងវិញរបស់ប្រទេស ប្ដូរនឹងសន្តិភាពសម្រាប់​ប្រទេសប្ដូរ​នឹងកំណែទម្រង់ទាំងឡាយ ។

ជាពិសេសវិស័យសេដ្ឋកិច្ចដែលក្នុងនោះក៏មានចំណែកការកែ​ទម្រង់ដីធ្លីផងដែរ។ការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធី​ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៃសាកល​វិទ្យា​ល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្លួនខ្ញុំនិយាយតាមមួយ​បែបទៅ​គឺយកក្បាលទៅប្ដូរទាំងអស់យកក្បាលទៅប្ដូរដើម្បីជីវិតមនុស្ស ដើម្បីការរស់រានមាន​ជីវិត​របស់ប្រជាពលរដ្ឋនៅថ្ងៃ៧មករា១៩៧៩ ។ យកក្បាលទៅប្ដូរជាមួយសន្តិភាព​ដោយចូល​ទៅ​ក្នុងតំបន់ខ្មែរក្រហមធ្វើយ៉ាងម៉េចបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិឯកភាពទឹកដី»។សម្តេចហ៊ុនសែនថ្លែងថាកំណែទម្រង់ដីធ្លីមិនមែនជារឿងតូចតាចនោះ​ទេ​ហើយបើមិន​ផ្ដើមចេញពីកំណែទម្រង់ដីកសិកម្មក៏មិនអាចរីកចម្រើនដែរ ខណៈការអភិវឌ្ឍប្រទេស​កម្ពុជា​នេះក៏មិនអាចទៅរួចដែរ ។ ប៉ុន្តែក្នុងបញ្ហាកំណែទម្រង់ដីធ្លីឬកំណែទម្រង់សេដ្ឋ​កិច្ចនិយាយជារួមគឺមិនមែនជាបញ្ហាតូចតាចទេគឺក៏មានចរិកយកក្បាលទៅដូរដែរ។សម្តេចនាយករដ្ឋមន្រ្ដីបានលើកឡើងថាជីវិតនយោបាយ​របស់សម្ដេចអា​ត្រូវបញ្ចប់ព្រោះសម្ដេចធ្លាប់បាននិយាយហើយថាកម្លាំងសង្កត់៣មកលើកខ្លួនសម្ដេច​ក្នុ​ពេលដែលសម្ដេចដឹកនាំកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។សម្ដេចបន្ដថាកម្លាំងសង្កត់ទី១គឺផ្ទៃក្នុងខ្លួនឯងមិនយល់អ្វីហៅថាការចរចាអ្វីហៅថាដំណោះស្រាយ​នយោ​​​បាយដើម្បីសន្តិភាពបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាម"ផ្ទៃក្នុងមិនយល់"។​ទន្ទឹមនេះកងទ័ពវៀតណាមចូលមកក្នុងប្រទេសកម្ពុជាជួយយើងអមដោយជំនាញការវៀតណាមក្នុងពេលដែលវៀតណាមអត់ទាន់ធ្វើកំណែទម្រង់នៅឡើយទេ។សម្ដេចបាន​ថ្លែង​បញ្ជាក់​ថាវៀតណាមនៅធ្វើសហករណ៍ក្នុងពេលដែលកម្ពុជាបានប្ដូរផ្ដាច់រុញសេដ្ឋកិច្ចនេះឱ្យទៅជាសេដ្ឋកិច្ចឯកជន។ប៉ុន្តែវៀតណាមបានគោរពនូវការចាត់វិធានការរបស់​កម្ពុជា។ចំណែ​កម្លាំងសង្កត់ទី៣ពេលនោះគឺកម្ពុជាទទួលជំនួយពីសូវៀត និងអឺរ៉ុបខាងកើតដែលហៅថា​គណៈកម្មការកូមេគង្គ ហើយពេលនោះក៏មិនទាន់មានកំណែទម្រង់នៅសហភាពសូវៀត ប៉េរ៉េសស្ត្រូកាឬក្លាស្នូសនោះដែរ។«អីចឹងទេបើសិនជាពេលនោះខាងម៉ុស្គូគេថាបើទុកហ៊ុនសែនគេនឹងឈប់ផ្ដល់ជំនួយខ្ញុំនឹងទទួលរងគ្រោះដូចគ្នាដែរ។ អីចឹងក្នុងជីវិតរបស់ខ្ញុំនេះ​គឺជាជីវិតពោរពេញទៅដោយ​កំណែទម្រង់ហើយសុទ្ធតែយកក្បាលទៅប្តូរជាមួយនឹងការងាររស់ឡើងវិញរបស់ប្រទេសប្ដូរនឹងសន្តិភាពសម្រាប់ប្រទេស ប្ដូរនឹងកំណែទម្រង់ទាំងឡាយ​ ។ជាពិសេសវិស័យ​សេដ្ឋកិច្ច​ក្នុងហ្នឹងមានចំណែកកែទម្រង់ដីធ្លី» ។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «នេះជារឿងជាក់ស្ដែង ​ហើយខ្ញុំ​មិនមានទម្លាប់ទៅដណ្ដើមស្នាដៃអ្នកណាទេ។ប៉ុន្តែសូមអ្នកដទៃកុំដណ្ដើមយករបស់ខ្ញុំ​ទៅ​បានហើយ។ខ្ញុំមិនដណ្ដើមរបស់អ្នកដទៃទេ តែសូមអ្នកដទៃកុំដណ្ដើមរបស់ខ្ញុំតែប៉ុណ្ណឹង​ទេ។និយាយការពិតទៅបានហើយខ្ញុំមិននិយាយឱ្យលើសពីហ្នឹងទេ»៕AKP

Powered by Blogger.