រុស្ស៊ី​កោះ​​ហៅ​អ្នកការទូត​ប៉ូឡូញ​ម​ក​​តវ៉ា​ការ​រឹបអូស​​សា​​លា​រៀន

រដ្ឋាភិបាល​រុស្ស៊ី​បាន​កោះហៅ​ភារធារី​ប៉ូឡូញ​ឲ្យ​តវ៉ា​ការ​រឹបអូស​យកសាលា​មួយ​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​ក្រុង​ម៉ូស្គូ​ក្នុង​ទីក្រុង​វ៉ារស្សាវ៉ា​កាលពី​ចុង​សប្តាហ៍​មុន។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២ខែឧសភា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថាភារធារី Jacek Sladewski នៃស្ថានទូតប៉ូឡូញត្រូវបានកោះហៅ។សេចក្តីថ្លែងការណ៍បាននិយាយថា "សកម្មភាពដ៏ហួសចិត្តនេះបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ស្តីពីទំនាក់ទំនងការទូតនិងរំលោភលើទ្រព្យសម្បត្តិការទូតរបស់រុស្ស៊ី"។យោងតាមក្រសួងសកម្មភាពរបស់ប្រទេសប៉ូឡូញជាពិសេសគឺ "គ្មានសីលធម៌"នៅពេលនិយាយអំពីការរារាំងកុមារមិនឱ្យសិក្សា "កុមារដែលអាជ្ញាធរប៉ូឡូញបានបណ្តេញចេញ"។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី MariaZakharovaមុននេះក៏បានគូសបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបទៅនឹងទីក្រុងវ៉ារស្សាវ៉ាហើយសាលារៀនកំពុងត្រូវបានផ្លាស់ប្តូរទៅអគារថ្មីមួយ។ Zakharova បាននិយាយនៅលើ Telegramថា "សកម្មភាពរបស់ប៉ូឡូញគឺជាការបង្កហេតុ" ។
សាលា​នៅ​ចំ​កណ្តាល​នៃ​ភាព​ចម្រូងចម្រាស​ជា​កន្លែង​សម្រាប់​កូន​ចៅ​ទូត​រុស្ស៊ី។ប្រទេសប៉ូឡូញបានកាន់កាប់អគារសិក្សាកាលពីថ្ងៃទី២៩ខែមេសា ដោយលើកហេតុផលថារុស្ស៊ីកំពុងរឹបអូសទ្រព្យសម្បត្តិរដ្ឋរបស់ប៉ូឡូញដោយខុសច្បាប់។ជាការឆ្លើយតបរុស្ស៊ីបានហៅទង្វើនេះថា "ការរឹបអូសដោយខុសច្បាប់"។រុស្ស៊ី​អះអាង​ថាអគារ​នោះ​ជា​របស់​ស្ថានទូត​ខ្លួន​នៅ​ក្រុង​វ៉ារស្សាវ៉ា។ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញLukasz Jasina បានបញ្ជាក់ថា អគារនេះជាកម្មសិទ្ធិរបស់សាលាក្រុង វ៉ារស្សាវ៉ា។
អភិបាលក្រុង Warsaw លោក Rafal Trzaskowski ក៏បានទទូចថាសាលានេះ "មិនមានឋានៈការទូតនិងមិនត្រូវបានការពារដោយអភ័យឯកសិទ្ធិណាមួយឡើយ"។
ទំនាក់ទំនងរវាងរុស្ស៊ីនិងប៉ូឡូញកាន់តែតានតឹងរួចមកហើយ ចាប់តាំងពីការផ្ទុះឡើងនៃអរិភាពក្នុងប្រទេសអ៊ុយក្រែន ដោយទីក្រុងវ៉ារស្សាវ៉ាត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតមួយរបស់គៀវ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញបាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋអាជ្ញារបស់ប្រទេសបានរឹបអូសប្រាក់យ៉ាងច្រើនពីគណនីធនាគារដែលបង្កករបស់ស្ថានទូតរុស្ស៊ីនិងបេសកកម្មពាណិជ្ជកម្ម៕ប្រភពReuters

ភារធារី​ប៉ូឡូញ Jacek Sladewskiនៅ​ខាង​ក្រៅ​ទីស្នាក់ការ​ក្រសួង​ការ​បរទេស​រុស្ស៊ី ក្នុង​ទីក្រុង​ម៉ូស្គូ។ រូបថត៖ TASS
Powered by Blogger.