នាយក​​រដ្ឋមន្ត្រី​ហ៊ុន​សែ​នគំរាម​ប​ណ្តេញ​ថ្នា​ក់​ដឹក​នាំ​ទូរទស្សន៍​ជា​តិ​

 ការយល់ពីទីតាំងឱកាសពេលវេលាងាយនឹងផុយស្រួយពីតំណែងណាស់។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនពី​ម្សិលមិញ​បាន​ស្ដីបន្ទោស​លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានព្រមទាំង​គំរាម​បណ្ដេញ​លោក ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជាដែល​មិន​ខំប្រឹង​ផ្សព្វផ្សាយ​អំពី​ការប្រកួត​កីឡា​ស៊ីហ្គេមបន្ទាប់ពី​ខកខាន​ផ្សាយ​ការប្រកួត​កីឡា​បាល់ទាត់​កាលពី​ថ្ងៃអាទិត្យ។

បញ្ហា​នេះ​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ធ្វើ​ឡើង​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ពង្រីក​កំពង់ផែ​ក្រុងព្រះសីហនុ ការអបអរ​ខួប៧០ឆ្នាំ​ទំនាក់ទំនង​កម្ពុជា​ជប៉ុននិង​ទិវា​ពលកម្ម​អន្តរជាតិ ដែល​ប្រារព្ធ​ធ្វើ​កាលពី​ម្សិលមិញ​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​សម្តេច​ពុំ​ឃើញ​ការផ្សាយ​អំពី​ការប្រកួត​កីឡាបាល់ទាត់​ស៊ី​ហ្គេម​កាលពី​ថ្ងៃ​យប់​ថ្ងៃអាទិត្យ។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថាកាលពី​យប់​ថ្ងៃអាទិត្យ សម្តេចបាន​បើក​ទូរទស្សន៍​ជាតិ​ដើម្បី​ទស្សនា​ការប្រកួត​កីឡា​បាល់ទាត់​ដែល​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា។ប៉ុន្តែ​គ្រប់​ប៉ុស្ដិ៍​ទាំងអស់​មិនមាន​ការផ្សាយ​នោះទេ។សម្តេច​បញ្ជាក់ថា៖«ខ្ញុំ​បាន​ហៅ​ទូរ​សព្ទ​សួរ​ទៅ​ទូរទស្សន៍​ជាតិ។ ទូរទស្សន៍​ជាតិ​ឆ្លើយ​ថាគាត់​ផ្សាយ​តែ​ការប្រកួត​រវាង​គូប្រកួត​កម្ពុជា​និង​គូប​រទេស»។សម្តេចបន្តថា៖«ខ្ញុំ​ផ្ដាំ​ទៅ​ទូរទស្សន៍​ជាតិ​ត្រូវតែ​ផ្សាយ​ឱ្យ​បាន ប្រសិនបើ​ផ្សាយ​មិនឱ្យ​បាន​មុន​ម៉ោង​៩យប់​ទេ អគ្គនាយក​ត្រូវ​ដកចេញ​ទាំងអស់»។សម្តេចបាន​ស្ដីបន្ទោស​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ជាតិ​ថា៖«ថ្នាក់​គ្រប់គ្រង​ទូរទស្សន៍​ជាតិ​និង​រដ្ឋមន្ត្រី​បាត់​ទៅណា? ខ្ញុំ​បាន​រំលឹក​ហើយ​ទាក់ទង​នឹង​ការផ្សាយ​នេះ​ត្រូវតែ​យកចិត្ត​ទុកដាក់។ប៉ុន្តែ​ពួកគេ​ធ្វើ​មិនដឹង។ ប្រសិនបើ​ការផ្សាយ​តាម​ទូរទស្សន៍​ប៉ុណ្ណឹង​មិនបាន​ទេ​នាំគ្នា​ចុះចេញ​ពី​តំណែង។ខ្ញុំ​ដកចេញ​ពីមុន​ស៊ី​ហ្គេម»។សម្តេច​បាន​លើកឡើង​ថាមក​ទាល់​នឹង​ពេលនេះ​ការប្រ​កួត​កីឡា​ឈាន​មកដល់​វិញ្ញាសា​ទី១១ហើយ។ប៉ុន្តែ​មិនមាន​នរណា​ផ្សាយ។នៅសល់តែ​បី​បួន​ថ្ងៃ​ទៀតព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ។ សម្តេចនាយក​រដ្ឋមន្ត្រី​ចង់ឱ្យ​ស៊ី​ហ្គេម​ក្លាយជា​បុណ្យជាតិ​ដែល​អបអរ​ទូទាំង​ប្រទេស ដោយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​មើល​ការប្រកួត តែ​បែរជា​ខកចិត្ត​វិញ​ដោយសារ​ទូរទស្សន៍​ជាតិ​មិនបាន​ផ្សាយ​ទូលំទូលាយ​ពី​ព្រឹត្តិការណ៍​កីឡា​នេះ។សម្តេចបន្ថែមថា៖ «កុំមក​បង្ខូច​ព្រឹត្តិការណ៍​របស់គេ​ក្នុង​ពេល​ដែល​ខ្លួនឯង​មាន​សម្ភារៈ​គ្រប់គ្រាន់ ហើយ​ទទួល​បន្ទុក​ការផ្សព្វផ្សាយ»។ជាមួយគ្នានេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ស្ថានីយ​ទូរទស្សន៍​ឯកជន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការប្រកួត​កីឡា​នេះ​ឱ្យបាន​ទូលំទូលាយ ប្រសិនបើ​ទូរទស្សន៍​ជាតិ​កម្ពុជា​ខ្ជិល​ធ្វើការ​លើ​រឿងនេះ។សម្តេច​និយាយថា៖ «ក្រុមហ៊ុន​ខ្លះ​មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន​២និង​ក្រុមហ៊ុន​ខ្លះ​មាន​ស្ថានីយ​ទូរទស្សន៍​រហូត​ដល់​ទៅ​៣​ក៏មាន»។លោក ប៉ាវ ម៉េង​ស្រ៊ុន អ្នក​គ្រប់គ្រង​ការផលិត​កម្មវិធី​នៃ​ស្ថានីយ​ន៍​ទូរទស្សន៍​ជាតិ​កម្ពុជា មិនអាច​ឆ្លើយតប​លើ​បញ្ហា​នេះ​បាន​ទេពី​ម្សិលមិញ ដោយ​លោក​និយាយថា លោក​កំពុង​ជាប់រវល់​ប្រជុំ។លោក មាស សោ​ភ័​ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថាបញ្ហា​ការខកខាន​នៃ​ការផ្សាយ​របស់​ទូរទស្សន៍​ជា​កម្ពុជា​បណ្ដាលមកពី​ការរៀបចំ​កាល​វិភាគ​នៃ​ការផ្សាយ ។ប៉ុន្តែ​បន្ទាប់ពី​មានការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​កំពុងតែ​ជួប​ប្រជុំគ្នាដើម្បី​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​បន្ថែមទៀត​សម្រាប់​ការ​ប្រ​កួន​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ។លោក​បញ្ជាក់ថា ទាក់ទង​នឹង​ការផ្សព្វផ្សាយ​នេះ​ដែរ គឺ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​នឹង​បន្ត​ការខិតខំ​ក្នុង​កិច្ច​សហប្រត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ IBC របស់ CAMSOK និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​ការផលិត​និង​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ហើយ​ទូរទស្សន៍​ជាតិ​កម្ពុជា​នឹង​ផ្សព្វផ្សាយ​ឱ្យបាន​គ្រប់ការ​ប្រកួត​ទាំងអស់។លោក​បាន​និយាយថា៖ «ទូរទស្សន៍​ជាតិ​កម្ពុជា​នឹង​បន្ត​ខិតខំ​ផលិត​កម្មវិធី​នៃ​ប្រភេទ​វិញ្ញាសារ​ផ្សេងៗទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ឱ្យបាន​គ្រប់​មធ្យោបាយ​ដែល​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុ​ជាមាន និង​គ្រប់​មធ្យោបាយ​ផ្សេងៗទៀត​ដែល​ក្រសួង​ព័ត៌មាន​មាន​ផងដែរ»។លោក​បន្តថា៖ «ការផ្សព្វផ្សាយ​របស់​ទូ​រទស្ស​ន៍​ជាតិ​កម្ពុ​ជាមាន​វិសាលភាព​គ្របដណ្ដប់​ទូទាំង ដោយ​សារតែ​យើង​មាន​ស្ថានីយ​ផ្សាយ​បន្ត​នៅតាម​បណ្ដា​ខេត្ត​ទាំងអស់ ហើយ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​ទាំង​នៅក្នុង​តំបន់​និង​នៅលើ​ពិភពលោក»៕Khmer Times


Powered by Blogger.