កលកប់ព​ពក«រលកអ​​ត់ខ្យល់ឬគ្មាន​​តែ​​អា​ចបង្កើតឲ្យមាន»

 គ្មានតែអាចបង្កើតឲ្យមាននិយាយឲ្យងាយស្តាប់គឺគ្មានខ្យល់តែមានរលកគ្មានរឿងតែអាចបង្កើតឲ្យមានរឿង។គោលគំនិតគឺខ្លាចតែសង្គមមិនច្របូកច្របល់ទិសដៅគឺឆ្លៀតឱកាសបន្លំចាប់ត្រី(ត្រីងៀតឆ្លៀតពង)ស្នាដៃគឺបង្កើតបញ្ហា។”ប្រឌិតរឿង”មើលពីខាងក្រៅថាជាការងាយតែចង់សំរេចគោលបំណងរបស់ខ្លួនដោយ”ប្រឌិតរឿង”ពិតជាលំបាកណាស់។ការ”ប្រឌិតរឿង” តាមក្រឡុកក្រលៀនកៀនកោះឬឌឺដងបើបានសម្រេចតាមក្តីបំណង សប្បាយបានមួយគ្រាដែរ។តែលទ្ធផលនៃការប្រឌិតរឿងបែបនេះយ៉ាងច្រើនណាស់ធ្វើឲ្យគូសត្រូវរងគ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ។

រូបភាពអ៊ីនធឺណិត
ហើយមិនប្រាកដមានផលប្រយោជន៍ចំពោះខ្លួនទេ។ការ”ប្រឌិតរឿង”ដែលមានគោលបំណងច្បាស់លាស់គ្មានផលប្រយោជន៍សម្រាប់ខ្លួនទេនោះគឺមិនអាចរាប់ថាជា”ល្បិចកល៍”បានឡើយ។សុភាសិតចិនមួយសរសេរថា៖”រឿងប្រឌិតត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង”បានន័យថាៈរឿងប្រឌិតដែលគ្មានការរៀបចំផែនការឲ្យបានល្អិតល្អន់និងគ្មានការប្រែប្រួលក្រឡាប់ចាក់ដ៏ច្រើនលើសលុបទេនោះពិតជាគេចមិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ។ដូច្នេះគួរនិយាយថាៈ”រឿងប្រឌិត”គឺបង្កើតដោយស្នាដៃរបស់អ្នកចេះទើបត្រឹមត្រូវ។”បង្កើតបញ្ហា”បានន័យថា៖គឺផ្អែកលើរឿងអ្វីមួយដែលមានស្រាប់ហើយពង្រីកការខុសនិងត្រូវឲ្យកាន់តែធំធេងឡើងតែអ្វីដែលចង់និយាយនៅក្នុងល្បិចកល៍នេះគឺមិនចាំបាច់ផ្អែកលើបញ្ហាដែលមានពិតឬយោងលើមូលដ្ឋានអ្វីទាំងអស់តែអាចបង្កើតជាបញ្ហាបាន។ឧទាហរណ៍៖រឿងលេងហ៊ីតុក្កតាមើលពីខាងក្រោមឆាកទៅហាក់បីដូចជានៅពីខាងក្រោយវាំងននបង្កប់ទៅដោយកងទ័ពរាប់ម៉ឺន សេះរាប់ពាន់ទាញវាំងននចេញខ្វាកគឺឃើញតែមនុស្សម្នាក់និងរូបតុក្កតាមួយចំនួននិងខ្សែទាញតែប៉ុណ្ណោះ។”រឿងប្រឌិត”ពិតជាគួរឲ្យភ័យខ្លាចជាងអ្វីទាំងអស់វាគ្មានរូបតែអាចមើលឃើញវាគ្មានស្រមោលតែអាចជួបប្រទះខុសឬត្រូវចេញតែពីមាត់សំអាងលើសំដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះអាចធ្វើឲ្យមនុស្សមើលស្រាលជីវិតអ្នកក្លាហានអាចដោះអាវក្រោះចេញពីខ្លួន។ក្នុងក្បួនយុទ្ធសាស្រ្តបាននិយាយថា៖ការវាយសម្រុកដោយប្រើ”រឿងប្រឌិត”យ៉ាងប៉ិនប្រសប់មិនបាច់ប្រយុទ្ធក៏ធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ។នៅក្នុងប្រវត្តិសាស្រ្តមានភស្តុតាងច្រើនណាស់ដែលបានបញ្ជាក់បង្ហាញពីរឿងនេះដូចជាសង្រ្គាមនៅទ្វីបអ៊ឺរ៉ុបក៏ធ្លាប់កើតមានដែរនោះគឺ“ពាក្យប្រឌិត”ទម្លាយខ្សែការពារម៉ាទីណូ។បើសិនជានិយាយថា(បង្កើតបញ្ហា)គឺធ្វើឲ្យសង្គមច្របូកច្របល់នោះបានន័យថា៖” ពាក្យប្រឌិត”គឺជាប្រភពនៃការ ”បង្កើតបញ្ហា ” នេះឯង។ បើ” ប្រឌិត” ត្រូវចេះមើលកាលៈទេសៈត្រូវប្រឌិតឲ្យវាសមហេតុសមផលហើយទាមទារ ” រហ័ស” មិនត្រូវឆ្លងកាត់ពេលវេលាសាកល្បងវែងអន្លាយទេដែលនិយាយថា” ជឿមិនជឿអាចសាកល្បងចំពោះមុខស័ក្តិសិទិ្ធថ្ងៃក្រោយទើបដឹង” ។ដល់ទៅថ្ងៃក្រោយទំរាំតែដឹងការពិតខ្លួនយើង(បានឆ្លងផុតសមុទ្រក្លាយជាទេវតា)បាត់ទៅហើយ។ឈិង‑ស៊ឹន, អ៊ូ‑ក្វាងពេលចាប់ផ្តើមបំផុសចលនាប្រឆាំងបានប្រឌិតដោយប្រើប្រាស់រឿងខ្មោចព្រាយបិសាចទៅអូសទាញចិត្តប្រជារាស្រ្តគេយកក្រណាត់ដែលសរសេរថា”ស្តេចឈឹង‑ស៊ឹន”ញ៉ាត់ចូលទៅក្នុងពោះត្រីគឺចង់បញ្ជាក់ថាវាជារឿងព្រហ្មលិខិតហើយបានចាត់មនុស្សឲ្យក្លែងជាខ្មោចពាក់កណ្តាលអាធ្រាត្រដើរ ស្រែកថាៈមហារឈួររុងរឿង(ដោយសារស្តេចឈឹង‑ស៊ឹន) ថែមទៀត រួចក៏អូសទាញបានប្រជាជនដែលជឿអបិយជំនឿយ៉ាងច្រើនឲ្យចូលរួមក្នុងចលនានេះ។ចំណែកលីវ‑ប៉ាង បានប្រឌិតរឿងដោយនិយាយថាៈខ្លួនបានសម្លាប់ស្តេចសហើយតាំងខ្លួនជាស្តេចក្រហមនិងនិយាយថែមទៀតថាៈមានឆ្អឹងជាស្តេច។របៀបនេះហើយក៏បោកប្រាស់ប្រជារាស្ត្រទាំងនោះឲ្យជឿស្លុងទាំងងងឹតងងុលរង់ចាំដល់ពេលកម្លាំងធំធាត់រឹងមាំហើយក៏លោតភ្លែតពីមនុស្សដែលចូលចិត្តស្រីស្រាគ្មានទីពឹងឡើងភ្លែតអង្គុយលើរាជបល្ល័ងតែម្តង។បើពិនិត្យតាមសាច់រឿងគ្មានអ្វីគួរឲ្យសង្ស័យទេថាៈក្រុម លីវ‑ប៉ាង។ល។បានធំធាត់ឡើងដោយសារតែផ្តើមចេញពីការ” ប្រឌិតរឿង”តែប៉ុណ្ណោះ។ពួកគេចេះប្រើឱកាសតាមទំនៀមទម្លាប់នាពេលនោះ។បើឥឡូវនិយាយពីរៀងនេះពិតជាគួរឲ្យអស់សំណើចណាស់តែពួកគេបាន”ឆ្លងសមុទ្រ”រួចផុតទៅហើយ។ហេតុនេះត្រូវដឹងថាៈត្រូវប្រឌិតរឿងតាមកាលៈទេសៈបើមិនមែនអ្នកចេះឬអ្នកជំនាញទេមិនគួរប្រថុយអនុវត្តនោះទេ។មានរឿង“គ្មានតែអាចបង្កើតឲ្យមាន”មួយដែលអាចចាត់ទុកថាពីមុនកម្រនឹងជួបឥឡូវក៏មិនដែលប្រទះរឿងនោះគឺ៖‑ចាង‑យី នាសម័យ ចាន់‑គួក បានរៀន ” វិធីរាតត្បាត”មួយគម្ពីរ បានដឹកនាំគ្នាមួយចំនួនរត់ទៅនគរឆដើម្បីស្វែងរកលាភសក្ការៈព្រោះតែរកខ្សែររយៈចូលគាល់ស្តេចមិនបានក៏ត្រូវរស់នៅទាំងត្រដរក្នុងនគរឆជីវភាពយ៉ាប់យឺនពេកក្រៃអ្នកដែលរត់មកតាមជាមួយទ្រាំតទៅទៀតលែងបានហើយក៏រអ៊ូរទាំថា៖ចង់ត្រឡប់ទៅផ្ទះវិញ។ឃើញបែបនេះចាង‑យី ក៏និយាយទៅកាន់ពួកគេថាពួកឯងកុំបារម្ភអីគ្មានចោទបញ្ហាអ្វីទាំងអស់ ណែទ្រាំប៉ុន្មានថ្ងៃទៀតទៅមិនមែនយើងនិយាយអួតទេក្រោយពេលដែលយើងបានជួបស្តេចហើយធានាថាពួកឯងពិតជាស៊ីមិនអស់ផឹកមិនខ្វះបើមិនដូចពាក្យយើងថាទេពួកឯងវាយឲ្យបាក់ធ្មេញមុខរបស់យើងតាមសប្បាយទៅចុះ។ពេលនោះស្តេចឆកំពុងតែពេញស្រឡាញ់ស្រីស្នំ២រូបម្នាក់គឺណាន‑ហូវ ម្នាក់ទៀតគឺជឹន‑ស៊ីវ ។ថ្ងៃមួយចាង‑យី ក៏បានជួបនិងស្តេចឆ តែស្តេចឆមិនពេញចិត្តនឹងគេទាល់តែសោះ។ ចាង‑យីនិយាយ៖‑ទូលបង្គំមកដល់ទីនេះយូរណាស់ដែរហើយព្រះអង្គមិនប្រទានកិច្ចការអ្វីតិចតួចដល់ទូលបង្គំសោះប្រសិនបើព្រះអង្គពិតជាមិនពេញព្រះទ័យនឹងទូលបង្គំមែនសូមតែព្រះរាជានុញ្ញាតិឲ្យទូលបង្គំចាកចេញពីទីនេះទៅចុះទូលបង្គំនឹងទៅនគរជីនមួយជើងសាកមើលក្រែងល៎ទីនោះមានឱកាសគ្រាន់បើ។‑ល្អណាស់តាមចិត្តឯងចុះ!ស្តេចឆរបន់ឲ្យគេចាកចេញភ្លាមៗកាន់តែឆាប់កាន់តែល្អក៏ឆ្លើយយល់ព្រមភ្លាមតែម្តង។‑ពិតហើយទោះបីទីនោះមានឱកាសក្តីទូលបង្គំត្រូវតែត្រឡប់មកវិញម្តងទៀតតើព្រះអង្គត្រូវការអ្វីពីនគរជីនខ្លះឬទេ?ឧទាហរណ៍៖ ‑ផលិតផលពិសេសនៅទីនោះពេលត្រឡប់មកវិញទូលបង្គំនិងជួយនាំយកមកថ្វាយតែម្តង។ស្តេចឆសម្លឹងមើលដោយមិនសប្បាយចិត្តនិយាយយ៉ាងសោះកក្រោះ‑មាសប្រាក់កែវកងភ្លុកដំរីស្នែងខ្ទីងនគរយើងមានមិនខ្វះចំពោះរបស់របរនគរជីនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។‑ព្រះអង្គពិតជាមិនចូលចិត្តនារីរូបស្រស់នៅទីនោះមែនឬ?សំដីមួយម៉ាត់នេះដូចចរន្តអគ្គិសនីឆក់អារម្មណ៍ស្តេចឆភ្លាមព្រះភ័ក្រដ៏តឹងតែងក៏ស្រាប់តែធូរខ្សុយមកវិញព្រះនេត្រហាក់មានពន្លឺ។

ប្រញ៉ាប់សួរ៖

‑ថាម៉េចឯងនិយាយពីស្អីហ្នឹង?

‑ទូលបង្គំនិយាយពីនារីរូបស្រស់នៅនគរជីន។ចាង‑យី និយាយធ្វើឬកបែបត្រឹមត្រូវហើយថែមទាំងបរិយាយដោយ

វាសវៃឆ្ការដៃឆ្ការជើងធ្វើភ្នែកទៀតផង។

‑អឺពិតជាប្លែកណាស់ស្អាតអស្ចារ្យនារីនៅនគរជីនសម្បូរណាស់ នារីម្នាក់ណាដែលថាមិនស្អាតដូចទេពអប្សរនោះ?មុខឡើងក្រហមសាច់សររលោងឡើងខ្ចីសក់ខ្មៅភ្លឺរលើបដំណើរជាទីគយគន់សំឡេងពីរោះជាងកណ្តឹងមាសទៅទៀតបើសិនជាផ្តូរនឹងផ្កាផ្កាពិតជារុះរោយបើផ្តូរនិងខែពិតជាអាប់រស្មីស្អាត…ពិតជាស្អាតណាស់…….។ព្រះនេត្ររបស់ស្តេចឆវិលវល់ទៅមកតាមដៃរៀបរាប់របស់ចាង‑យី ។សូម្បីតែមាត់ក៏បិទលែងជិតទៅហើយ

រួចព្រះអង្គមានបន្ទូល៖

‑ត្រូវត្រូវពិតជាត្រូវនគរយើងជាតំបន់ចុងកាត់មាត់ញក(ដាច់ស្រយាល )យើងក៏មិនធ្លាប់ជួបប្រទះក្មេងស្រីនគរជីនដែរ។កុំតែបានឯងរំលឹក កុំអីយើងពិតជាភ្លេចឲ្យឈឹង!តែម្តងបើអ៊ីចឹង!ឯងប្រញ៉ាប់ទៅធ្វើកិច្ចការហ្នឹង!ទៅ

ទៅនាំយកផលិតផលពិសេសទាំងនោះត្រឡប់មកឲ្យយើងវិញកុំខាន។

‑ក៏ប៉ុន្តែ……..។

‑ចាំបាច់និយាយស្អីរឿងលុយកាក់ចាំបាច់ត្រូវតែប្រើហើយ ។ស្តេចឆក៏ប្រទានប្រាក់កាសយ៉ាងច្រើនឲ្យទៅចាង‑យីហើយបញ្ជាក់ថា ប្រញ៉ាប់ទៅបំពេញកិច្ចការនេះឲ្យរហ័សរហួន។ចាង‑យីក៏មានចេតនាផ្សព្វផ្សាយរឿងនេះ។រឿងនេះក៏បានលេចឮដល់ស្នំណាន‑ហូវ និងជិន‑ស៊ីវ អ្នកទាំង២មានការបារម្ភយ៉ាងខ្លាំងក៏ប្រញ៉ាប់ប្រញ៉ាល់ចាត់មនុស្សឲ្យទៅទាក់ទងចាង‑យីប្រាប់ថា៖

‑ពួកខ្ញុំឮថាលោកម្ចាស់បានទទួលបញ្ជាពីព្រះអង្គទៅទិញទំនិញពិសេសពីនគរជីនទើបខ្ញុំស្កាត់មកជួបដើម្បីជូនសាហ៊ុយខ្លះគ្រាន់ធ្វើដំណើរតាមផ្លូវ។ ហេតុនេះចាង‑យី ក៏ក្បៀសបានមួយចំនួនទៀត។ថ្ងៃនេះត្រូវដល់ពេលលាស្តេចឆចេញដំណើរហើយ។តែចាង‑យីធ្វើឫកដូចជាមិនដាច់អាល័យទាល់តែសោះរួចនិយាយថា៖

‑ទូលបង្គំទៅនគរជីនលើកនេះផ្លូវវែងឆ្ងាយណាស់ដំណើរក៏មិនសូវស្រួល មិនដឹងថាថ្ងៃណាទើបអាចត្រឡប់មកដល់វិញទេហេតុនេះ សូមព្រះអង្គព្រះមេត្តាប្រទានស្រាដល់ទូលបង្គំពីរបីកែវគ្រាន់ជាការលើកទឹកចិត្ត !

‑បាន! បាន! ស្តេចឆហៅគេចាក់ស្រាឲ្យយ៉ាងរូសរាន់។ ចាង‑យី ផឹកអស់ជាច្រើនកែវមុខឡើងក្រហមឆ្លៀតឱកាសនេះក៏ធ្វើឫកធ្វើពារថ្វាយបង្គំស្តេចឆរួចស្នើសុំម្តងទៀត៖

‑ទីនេះគ្មានអ្នកផ្សេងហ៊ានសុំការយោគយល់ពីព្រះអង្គទេសូមព្រះអង្គមេត្តាហៅអ្នកជិតដិតបំផុតជូនស្រាដល់ទូលបង្គំខ្លះទៀតជាការលើកទឹកចិត្តបន្ថែមឲ្យកាន់តែក្លៀវក្លា។

‑មិនអីទេគ្មានបញ្ហាឲ្យតែឯងឆាប់បញ្ចប់ភារកិច្ចទៅបានហើយ។ ដោយយល់មុខ”ទំនិញពិសេស”ស្តេចឆក៏បានហៅស្នំជាទីស្រឡាញ់ទាំង២ឲ្យចេញមកចាក់ស្រាជូនដំណើរចាង‑យី។

គ្រាន់តែក្រឡេកឃើញភ័ក្រភ្លាម។សូម្បីតែស្រាក៏ចាង‑យីលែងហ៊ានផឹកដែរ ។គ្រឹបលុតជង្គង់មុខស្តេចឆក្រាបក្បាលដល់ដីហើយនិយាយថា៖

‑សូមព្រះអង្គសម្លាប់ទូលបង្គំចុះទូលបង្គំបានបោកប្រាស់ព្រះអង្គហើយ។

‑រឿងអីទៅ?ស្តេចឆភ្ញាក់ក្រញ៉ាង ។

ចាង‑យី តប ៖

‑ទូលបង្គំដើរមួយចំហៀងផែនដីទៅហើយមិនដែលឃើញស្រីណាស្រស់ស្អាតស្មើនឹងស្នំឯករបស់ព្រះអង្គទាំង២នាក់នេះទេពីមុនទូលបង្គំបាននិយាយថានិងទៅជួយទិញ”ទំនិញពិសេស”នៅនគរជីន ។ដោយហេតុពុំដែលឃើញស្នំឯកទាំង២ឥឡូវដល់បានឃើញហើយយល់ថាគឺជាការបោកប្រាស់ព្រះអង្គដូច្នេះទូលបង្គំគួរតែស្លាប់ !ឮនិយាយបែបនេះទើបស្តេចឆបន្ធូរខ្យល់ហើយមានបន្ទូលទៅកាន់ចាង‑យីៈ

‑យើងស្មានតែរឿងស្អី!បើអ៊ីចឹង!ឯងមិនចាំបាច់ចេញដំណើរទេហើយក៏មិនបាច់បន្ទោសខ្លួនឯងដែរ។យើងក៏ដឹងដែរ!ថាក្រោមមេឃលើដីនេះពិតជាគ្មាននារីណាស្អាតដូចស្នំសម្លាញ់យើងទាំង២នេះទេ មែនឬមិនមែន?ហើយក៏ម៉ិចភ្នែកធ្វើមុខដាក់ស្នំទាំង២ណាន‑ហូវនិងជីន‑ស៊ីនក៏ញាក់ភ្នែកសងមកវិញហើយបញ្ចេញសូរស័ព្ទៈ

‑អ៊ឹ!ចាប់ពីពេលនោះមកស្តេចឆក៏បានផ្លាស់ប្តូរឥរិយាបថចំពោះចាង‑យី។ ចាង‑យីក៏បានរស់នៅយ៉ាងសុខសាន្តតរៀងទៅ ៕

ខុងមិញឬជូកឺលៀងគាត់ជាមនុស្សឆ្លាត។គាត់បានជួយដល់លាវប៉ីរហូតក្លាយជាស្តេចត្រាញ់មួយក្នុងស្តេចត្រាញ់ទាំង៣គឺនគរស៊ូនគរអ៊ូនិងនគរអ៊ូយ។រូបភាពអ៊ីនធឺណិត

Powered by Blogger.