ទីម័រខា​ងកើ​តស្នើឱ្យកម្ពុជា​​ពិនិត្យជួយដល់​វិស័​យកសិកម្ម

 លោកKay Rala Xanana Gosmao អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស​ទីម័រ​ខាងកើតបានស្នើសុំឱ្យសម្ដេចហ៊ុន សែន ពិនិត្យជួយដល់វិស័យកសិកម្មដើម្បីកាត់បន្ថយការនាំចូលស្បៀងពីប្រទេសដទៃ។


លោកអ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី​សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​អនុញ្ញាតឱ្យលោកKay Rala Xanana Gosmao អតីតប្រធានាធិបតី និងនាយករដ្ឋ​មន្ត្រី នៃប្រទេសទីម័រខាងកើត ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នារសៀល​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ក្នុងជំនួបនោះ លោកGosmao បានគោរពនិងសម្ដែងនូវការភ្ញាក់ផ្អើលចំពោះ​ការរីកច​ម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ហើយបានសម្ដែង​នូវការអបអរសាទរ ជូនចំពោះសម្ដេចហ៊ុនសែននិងប្រជាជនកម្ពុជាទាំងមូល ចំពោះការរៀបចំ​ព្រឹត្តិការណ៍បើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ លោកGosmao បានមាន​ប្រសាសន៍​ថា នេះជាលើកទី១ហើយ ដែលលោកបានធ្វើជាសាក្សីនៃព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ជាប្រវត្តិសាស្ត្រនេះ។លោកក៏បានថ្លែងអំណរគុណចូនចំពោះសម្ដេចរាជ​រដ្ឋា​ភិបាលកម្ពុជា ដែល​បានជួយប្រទេសទីម័រខាងកើតឱ្យបានចូលជាសមាជិកអាស៊ានជួយ​ទីម័រខាងកើត​ក្នុង​ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានគោរពស្នើសុំ​សម្ដេច​ហ៊ុនសែនពិនិត្យ​ជួយ​ដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀងពី​ប្រទេស​ដទៃ។ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងអណរគុណចំពោះលោកGosmao ដែលបាន អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកកីឡា​ស៊ីហ្គេមនៅព្រះរាជាណា​ចក្រកម្ពុជានិងបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួតដែលធ្វើឱ្យស៊ីហ្គេមនៅ​ព្រះរា​ជាណាចក្រកម្ពុជាមានភាពកាន់តែ អធិកអធ៌មថែមទៀត។ ពាក់ព័ន្ធនឹងការងារអាស៊ានសម្ដេចនាយករដ្ឋមន្រ្ដីបានជូនជាអនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់លើការងារសសរស្ដម្ភទាំង៣។ដោយឡែកលើវិស័យកសិកម្ម សម្ដេចហ៊ុនសែនបានជម្រាបជូនលោក Gosmao ថា សម្ដេចនឹងបញ្ជូន អ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់​ស្ដែង ដើម្បីជួយដល់ ផលិតកម្ម កសិកម្មនៅប្រទេសទីម័រខាងកើត៕AKP


Powered by Blogger.