លោក​សុន ឆ័យ​​៖មិនគាំទ្រចំ​ពោះ​កា​រប្រមូលផ្តុំកម្លាំង​ដើម្បីប្រឆាំ​​​ង​បើគ.ជ.ប មិន​ចុះ​បញ្ជីឲ្យ​ភ្លើងទៀន​​ចូលរួ​មកា​រ​បោះឆ្នោត​នោះ​​ទេ

លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀនអះអាងថាលោកមិនគាំទ្រចំពោះការប៉ុនប៉ងប្រមូលផ្តុំកម្លាំងដើម្បីប្រឆាំងប្រសិនបើ គ.ជ.ប មិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀន​ចូលរួមការ​បោះឆ្នោត​នោះទេ។ នេះបើតាម​សំឡេង​នៅក្នុង​វីដេអូមួយ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញព័ត៌មាន​ស្និទ​នឹងរដ្ឋាភិបាល​នៅថ្ងៃចន្ទនេះ។ការ​ចេញមុខ​បញ្ជាក់ពីជំហរបស់លោកសុន ឆ័យធ្វើឡើង​បន្ទាប់ពីសម្តេចហ៊ុន សែនបាន​ព្រមាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្សភ្លើងទៀន​ ប្រសិនបើហ៊ាន​ចេញតវ៉ា​ ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។ 

លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀន។សហការី

តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​Fresh News លោក សុន ឆ័យ ថ្លែងថាកាលពីថ្ងៃទី១២ខែឧសភាមានការប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនតែលោកអះអាងថាលោកអត់បានចូលរួមទេ។លោកថា ការប្រជុំនោះគឺមានក្រុមអ្នកខ្វល់ខ្វាយមួយចំនួននៅក្នុងជួរមេដឹកនាំដែលមិនយល់ពីនីតិវិធី​ការងារ ហើយនាំគ្នាឆ្លេឆ្លា ត្រៀមកម្លាំងដើម្បីធ្វើកូដកម្ម ឬតវ៉ា ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។សម្រាប់ លោក សុន ឆ័យ លោកថាលោកមិនបានដឹងរឿងនេះទេ ហើយថាដោយសារតែ​ការប្រកាសបែបនេះហើយទើបនាំឱ្យមានបញ្ហានៅថ្ងៃនេះ។លោក សុន ឆ័យ លើកឡើងថា សូមកុំមានការអាក់អន់ចិត្ត អន់ស្រពន់អី ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ។ក្រោយចេញ​សេចក្តី​ប្រកាសពីជំហរប្រមូល​កម្លាំងតវ៉ាកាលពីថ្ងៃទី១២ឧសភា គណបក្សភ្លើងទៀន នៅថ្ងៃទី១៤ឧសភា បានចេញសេចក្តី​ប្រកាសម្តងទៀត​ដែល​មាន​ខ្លឹម​សារ​ទាត់ចោល​ជំហរធ្វើការតវ៉ា ប្រសិន គជប មិន​ចុះបញ្ជីឲ្យគណបក្សប្រឆាំងនេះចូលរួមបោះឆ្នោតនៅថ្ងៃទី២៣កក្កដាក៏ដោយចុះ។ការ​បន្ទន់ជំហរបស់គណបក្សប្រឆាំង គឺធ្វើឡើង​ក្រោយពីសម្តេចហ៊ុន សែន ចេញសារតាម​ឡេក្រាម ព្រមាន​ចាប់​ខ្លួនមេដឹកនាំ​គណបក្សភ្លើងទៀន​ ប្រសិនបើហ៊ាន​ចេញតវ៉ាដោយ​លោកប្រមុខ​រដ្ឋាភិបាល​ចាត់ទុកថា ជាការបង្កចលាចលខណៈកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម៕RFI

Powered by Blogger.