នា​​យ​​​​ករដ្ឋមន្រ្តី​ហ៊ុន​ ​សែន​​​ច​ង់​​ឃើញប្រទេ​ស​ម្ចាស់​​កម្ចីនា​​នា​ប្រើវិធី​សា​ស្ត្រដូចជ​​ប៉ុ​​ន​ដើម្បីដោះ​​បំ​​ណុ​ល​ដែ​ល​កម្ពុជាជំ​​ពា​​ក់

 សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនចង់ឃើញប្រទេសម្ចាស់កម្ចីនានាប្រើវិធីសាស្ត្រដូចជប៉ុនដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។បើតាមសម្តេចហ៊ុន សែនជប៉ុនបានបង្វិលលុយដែលកម្ពុជាជំពាក់ក្នុងរបបដឹកនាំមុនៗមកឲ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ប្រទេសវិញ។

ការលើកឡើងបែបនេះ គឺស្របពេល​កម្ពុជានៅ​ជំពាក់​បំណុល​ប្រទេស​មហាអំណាចដូចជាអាមេរិកនិង​រុស្ស៊ីជាដើម ដែល​បានខ្ចីកាលពីសម័យមុន។នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភាសម្តេចហ៊ុន សែនបានថ្លែងកោតសសើរជប៉ុនថាជាប្រទេសមួយជួយស្វែងរកសន្តិភាពជូនកម្ពុជានិងថែមទាំងផ្ដល់ជំនួយដល់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស។ សម្តេចហ៊ុនសែនក៏បានរំលឹកផងដែរថាជប៉ុនផ្ដល់ជំនួយឲ្យកម្ពុជាច្រើនជាងគេតែជប៉ុនមិនផ្ដល់កម្ចីឲ្យកម្ពុជាឡើយដោយសាររបបមុនៗនៅជំពាក់លុយជប៉ុន ជាពិសេសគឺរបបសាធារណរដ្ឋខ្មែរ។លុះមកដល់ត្រឹមឆ្នាំ១៩៩៩ ទើបជប៉ុនផ្ដល់កម្ចីឲ្យកម្ពុជា។ទាក់ទិនទៅនឹងបំណុល និងកម្ចីនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានអរគុណជប៉ុនដែលមានវិធីដោះបំណុលរបស់រដ្ឋាភិបាលចាស់ៗដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជាទទួលបានកម្ចីថ្មីសម្រាប់អភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នាសម្តេច ហ៊ុន សែន ក៏ចង់ឃើញប្រទេសម្ចាស់កម្ចីនានា ប្រើវិធីសាស្ត្រដូចជប៉ុនដែរ ដើម្បី​ដោះបំណុលដែលកម្ពុជាជំពាក់។វិធីសាស្ត្រដើម្បីដោះបំណុលដែលកម្ពុជាជំពាក់ គឺជប៉ុនបានផ្តល់ជាទំនិញសម្រាប់លក់នៅកម្ពុជា ។ប៉ុន្តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់​ទៅប្រទេសវិញទេគឺទុកលុយនេះអភិវឌ្ឍន៍នៅកម្ពុជា។គួររំលឹកថា បំណុលដែលកម្ពុជាជំពាក់ក្នុងរបបសម័យដឹកនាំមុនៗ ជាពិសេសបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនិងរុស្ស៊ីសម្តេចហ៊ុន សែនធ្លាប់បានស្នើម្ដងហើយម្ដង​ទៀតឲ្យសហរដ្ឋ​អាមេរិកនិង​រុស្ស៊ី​លុប​ចោល​បំណុលឬ​បង្វែរ​បំណុល​ទាំង​នោះ មក​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​វិញ។កាលពី​ទសវត្សរ៍​៨០ កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ី ១,៥០០​លាន​ដុល្លារ​អាមេរិកដែលខ្ចី​យកមកទិញ​អាវុធនិង​ទ្រទ្រង់សេដ្ឋកិច្ច​​។ប៉ុន្តែ​កាលពីឆ្នាំ២០០៩ បំណុល​នេះត្រូវបាន​រុស្ស៊ី​សម្រេច​លុបចោល៧០​ភាគរយដោយនៅសល់បំណុលតែ៤៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ កាលពីឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុលដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅនៅក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។ចំណែកបំណុលបំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​វិញគិត​ទាំង​ដើម​ទាំង​ចុង​គឺ​ជិត៥០០លាន​ដុល្លារនោះ មិនទាន់មានសញ្ញាប្រែប្រួលយ៉ាងណាឡើយ៕RFI


Powered by Blogger.