ប្រធានា​ធិបតីឥណ្ឌូនេស៊ី​​ចង់ឱ្យប្រទេសខ្លួនចូ​លរួ​មក្នុងគម្រោងវិ​ស័​យហេដ្ឋារចនា​​សម្ព័ន្ធនៅ​​កម្ពុជា

ប្រធានាធិបតីឥណ្ឌូនេស៊ីលោកJokowiWidodoមានបំណងចង់អោយប្រទេសខ្លួនចូលរួមក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២។យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi លោកប្រធានាធិបតីបានថ្លែងបែបនេះដោយផ្ទាល់ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។លោកស្រីRetnoបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីថា“ប្រទេសឥណ្ឌូនេស៊ីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូសេដ្ឋកិច្ចរួមទាំងការចង់ចូលរួមក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាជាពិសេសការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ” ។កិច្ចប្រជុំទ្វេភាគីឥណ្ឌូនេស៊ី-កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Jokowiបានដឹកនាំសម័យប្រជុំពេញអង្គនៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅមជ្ឈមណ្ឌលសន្និបាត Meruorah, Labuan Bajo វេលាម៉ោងប្រហែល ១០:០០ នាទី។នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោកប្រធានាធិបតីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាសម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣  របស់ប្រទេសឥណ្ឌូនេស៊ី និងបានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាផងដែរ។ទន្ទឹមនឹងនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសុំទោសចំពោះឧប្បត្តិហេតុកាន់ទង់ជាតិឥណ្ឌូនេស៊ីបញ្រ្ចាសក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៥ ឧសភា។ជំនួប​រវាង​លោក​ប្រធានាធិបតី Jokowi ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ជំនួប​ទ្វេភាគី​លើក​ទី​៥ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង Labuan Bajo។ នាថ្ងៃអង្គារទី៨ឧសភាប្រធានាធិបតីឥណ្ឌូនេស៊ីបានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នាយករដ្ឋមន្ត្រី Timor Leste លោក Taur Matan Ruak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone៕Tempo.co/Khmer Times

លោក​ប្រធានាធិបតីJokowiក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨និង​ទី៣៩ តាមប្រព័ន្ធវីដេអូនៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង Bogor កោះ Java ភាគ​ខាងលិច កាលពីថ្ងៃ​អង្គារ ទី២៦ខែ​តុលា ឆ្នាំ២០២១។ ANTARA/ការិយាល័យ​សារព័ត៌មាននិង​ប្រព័ន្ធ​ផ្សព្វផ្សាយ/Khmer Times


Powered by Blogger.