កិ​ច្ចប្រជុំ​កំ​ពូ​ល​អា​ស៊ាន​​លើ​ក​ទី៤​២​បង្ហាញពី​ម​ជ្ឈភាព​រ​បស់អា​ស៊ា​​ន​​និងកំណើ​​​នសេដ្ឋកិច្ច

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងLabuan Bajoភាគខាងកើតប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃពុធដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជំរុញឱ្យមានការរួបរួម និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដើម្បីដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។លោក​បាន​និយាយក្នុង​សុន្ទរកថា​បើក​​ថា៖ «ដោយ​មាន​ឯកភាពអាស៊ាន​នឹង​អាច​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​នាំ​មក​នូវ​សន្តិភាពនិង​ការ​អភិវឌ្ឍ»។លោកបានបន្តថា“នៅពេលអនាគត អាស៊ានត្រូវតែពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការរួម រួមទាំងការអនុវត្ត RCEP(កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់) និងពង្រឹងវិស័យសុខាភិបាលអាហារនិងថាមពលព្រមទាំងរក្សាស្ថិរភាពហិរញ្ញវត្ថុ”។កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថានឹងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញលេញរបស់ទីម័រខាងកើត។កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅអាស៊ាន​បាន​យល់​ព្រម​ជា​គោលការណ៍​ទទួល​យក​ទីម័រខាងកើត​ជា​សមាជិក​ទី១១របស់​ខ្លួន។ នាយករដ្ឋមន្រ្តីទីម័រខាងកើតលោក TaurMatanRuakមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលក្នុងស្ថានភាពជាអ្នកសង្កេតការណ៍និងបានថ្លែងសុន្ទរកថាបន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានាធិបតី Widodoដោយសង្កត់ធ្ងន់លើការទទួលស្គាល់គ្នាទៅវិញទៅមកនៃការរួមគ្នាក្នុងការកសាងសហគមន៍អាស៊ាននិងពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកចំពោះអាស៊ាន។ជាពិសេស លោកនាយករដ្ឋមន្រ្តី Ruak បានថ្លែងអំណរគុណចំពោះកម្ពុជាកាលពីឆ្នាំមុនដែលបានឯកភាពទទួលយកប្រទេសរបស់លោកជាគោលការណ៍ក្នុងការចូលជាសមាជិកអាស៊ាន។ឆ្នាំ​នេះ កិច្ចប្រជុំ​កំពូល​​អាស៊ាន​ដែលមាន​ប្រទេស​ឥណ្ឌូណេស៊ីជាប្រធាន​មាន​ប្រធានបទ “សារៈសំខាន់​អាស៊ាន៖ ស្នូល​នៃ​កំណើន”។ ឥណ្ឌូណេស៊ីបានសម្តែងក្តីសង្ឃឹមថាអាស៊ាននឹងនៅតែជាមជ្ឈមណ្ឌលនៃកំណើនក្នុងតំបន់និងពិភពលោកដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអាស៊ានក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាពសម្រាប់រយៈពេលវែង។ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍នៅដើមខែមេសាថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីនឹងកើនឡើង៤.៨ភាគរយនៅឆ្នាំនេះ និងនៅឆ្នាំ២០២៤ កើនឡើងពី៤.២ភាគរយក្នុងឆ្នាំ២០២២ ដោយកត់សម្គាល់ថាកំណើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែមានភាពធន់។ទិន្នន័យអាស៊ានបានបង្ហាញថា ក្នុងទសវត្សរ៍កន្លងទៅ កំណើនប្រចាំឆ្នាំជាមធ្យមរបស់អាស៊ានឈានដល់ ៣.៩៨ ភាគរយ លើសពីកំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យម ២.៦ ភាគរយ។រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានប្រាប់សន្និសីទសារព័ត៌មានកាលពីខែមេសាថាក្នុងចំណោមកិច្ចព្រមព្រៀងដែលនឹងត្រូវផ្តល់សច្ចាប័ននៅក្នុងកិច្ចប្រជុំកំពូលនឹងមានកិច្ចព្រមព្រៀងមួយស្តីពីការអភិវឌ្ឍរថយន្តអគ្គិសនីនៅក្នុងអាស៊ាន។កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននិងទេសាភិបាលធនាគារកណ្តាលដែលបានធ្វើឡើងនៅចុងខែមីនាបានព្រមព្រៀងគ្នាក្នុងការពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណអន្តរជាតិដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងជៀសវាងអតិផរណាខ្ពស់ដែលបណ្តាលមកពីវិបត្តិសកល។អាស៊ាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៧ មាន​​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។លើកចុងក្រោយដែលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានគឺនៅឆ្នាំ ២០១១ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងឆ្នាំ ១៩៧៦ និង ២០០៣។ ឥណ្ឌូនេស៊ីបានកំណត់ពេលកិច្ចប្រជុំកំពូលលើកទី ៤៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែកញ្ញា នៅរដ្ឋធានីហ្សាកាតា។កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងពីរដងក្នុងមួយឆ្នាំ៕ Xinhua/Khmer Times

លោកប្រធានាធិបតីJoko Widodo(ស្តាំទី៤) ចូលរួមសម័យប្រជុំរូបថតជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំទី៥) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរសភានៃសភាតំណាងរាស្រ្ត (BKSAP) Fadli Zon (ស្តាំទី៤ខាងក្រោយ)និងប្រមុខរដ្ឋរដ្ឋាភិបាល និងតំណាងសភានៃប្រទេសសមាជិកអាស៊ានក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ប្រភព៖ Antara Foto


Powered by Blogger.