ឯក​ឧត្តមស សុ​ខា​៖យើង​ចាត់ទុកការ​ស​ង្គ្រោះជីវិត​​​​ពលរដ្ឋពីជំងឺកូវីដ​-​១៩​​​ជា​ស​មិទ្ធផលប្រវត្តិ​​សាស្ត្រទី២​រប​ស់​រាជរ​ដ្ឋាភិបាល​ម​​កពីគណ​បក្សប្រជា​ជ​ន​កម្ពុជា

ព្រៃវែង៖ឯកឧត្តមសសុខាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានគូសបញ្ជាក់ថាយើងចាត់ទុកការសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩គឺជាស្នាដៃនិងជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីជួយសង្គ្រោះជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ការថ្លែងបែបនេះរបស់ឯកឧត្តមស សុខា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំង អតីតយុទ្ធជននិវត្តជន អាចារ្យ គណៈកម្មការវត្តអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ៤៥០នាក់ក្នុងស្រុកពាមរក៍ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងពេលដែលមានការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការនានា ដើម្បីគ្រប់គ្រងឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ក្នុងការការពារសុខភាពនិងសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។ជាមួយគ្នានោះដែររាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីជំងឺឆ្លងរាតត្បាតនេះ ធ្វើឱ្យប្រទេសកម្ពុជា បានទប់លំនឹងសេដ្ឋកិច្ចសង្គម មិនឲ្យដួលរលំ និងឈានទៅបើកដំណើរការសេដ្ឋកិច្ចសង្គម ធានាបាននូវប្រក្រតីភាពជីវភាពសង្គមលើគ្រប់វិស័យ ដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។

រូបភាព៖សែត លីណា

ឯកឧត្តម ស សុខា ថ្លែងបន្តថា ក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានខិតខំដឹកនាំគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពដែលធ្វើឱ្យប្រទេសយើង មានថវិកាគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សជូនយោធិន នគរបាល មន្ត្រីរាជការ ប្រាក់សោធននិវត្តន៍របស់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងធានារ៉ាប់រងបាននូវការចំណាយប្រតិបត្តិការរបស់អង្គភាពកម្លាំងប្រដាប់អាវុធ និងស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ទូទាំងប្រទេស។ ឯកឧត្តម ស សុខា ថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាមួយផ្នែកនៃថវិកាដែលសន្សំទុកកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងដោះស្រាយផលប៉ះពាល់នានាដូចជា ៖ ការទិញវ៉ាក់សាំង មកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ការចំណាយព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពរដ្ឋទូទាំងប្រទេស រ៉ាប់រងចំណាយថ្លៃម្ហូបអាហារ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋដែលស្នាក់នៅតាមមណ្ឌលចត្តាឡីស័កនានាទូទាំងប្រទេស ឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាពនៅតាមតំបន់បិទខ្ទប់នានាក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ប្រមាណជិត ៧០ម៉ឺនគ្រួសារ ដែលមានសមាជិកប្រមាណ ៣លាននាក់ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ អនុវត្តវិធានការអន្តរាគមន៍ជួយដល់រោងចក្រ សហគ្រាស អាជីវកម្មនានា មិនឱ្យដួលរលំ រួមទាំងការផ្តល់ថវិកាឧបត្ថម្ភ ចំនួន ៤០ដុល្លារក្នុងមួយខែ ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងតាមរោងចក្រ សហគ្រាស ដែលបានផ្អាកសកម្មភាពក្នុងអំឡុងពេលផ្ទុះឡើង នៃជំងឺកូវីដ-១៩ ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រដែលទទួលរងសម្ពាធពីអតិផរណា ជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាក្រីក្ររងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀង នៅរដូវវស្សាកន្លងមក រួមទាំងការបែងចែកស្រូវពូជ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនេះថែមទៀត។ ជាមួយគ្នានេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ និងសំណង់សាធារណៈនានាក៏បាននិងកំពុងអនុវត្តតាមគម្រោងផែនការដែលបានកំណត់ មិនអោយមានការរាំងស្ទះ ដែលធ្វើឱ្យប្រទេសជាតិយើង បន្តអភិវឌ្ឍរីកចម្រើនកាន់តែរឹងមាំលើគ្រប់វិស័យផងដែរ៕សេង បូលីន





































Powered by Blogger.