ក្រុមហ៊ុន​ចិ​ន​ទទួ​លបានកិច្ចស​ន្យាសាងស​​ង់​កំពង់ផែធំបំផុត​ទី៣​​នៅ​កម្ពុជា

ក្រុមហ៊ុនChina Harbor Engineering Company Ltd.(CHEC) កាលពីថ្ងៃសុក្របានទទួលកិច្ចសន្យាពីក្រុមហ៊ុនកម្ពុជាដើម្បីសាងសង់កំពង់ផែសមុទ្រពហុបំណងមួយនៅក្នុងខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា។

កិច្ចសន្យានេះត្រូវបានចុះហត្ថលេខានៅទីនេះរវាងលោក Lan Qiuli នាយកគ្រប់គ្រងនៃការិយាល័យCHEC-Cambodia និងលោក Meas Thom ប្រធានក្រុមហ៊ុន Kampot Logistics and Port Company ក្រោមវត្តមានរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា។គម្រោងកំពង់ផែនិងភស្តុភារកម្មកំពតទំហំ៦០០ហិកតា ត្រូវបានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន ដោយមានក្រុមហ៊ុន Shanghai Construction Group និង China Road and Bridge Corporation ជាអ្នកម៉ៅការផងដែរ។លោកចាន់ថុលបន្ត​ថា គម្រោង​រយៈ​ពេល១៥ ឆ្នាំ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​នឹង​ចំណាយ​អស់១,៥ ប៊ីលាន​ដុល្លារ ហើយ​ការ​សាង​សង់​ត្រូវ​បាន​បែង​ចែក​ជា៣ដំណាក់​កាល។លោក​បន្ត​ថា ដំណាក់​កាល​ដំបូងចាប់​ពី​ឆ្នាំ២០២២ ដល់​ឆ្នាំ២០២៥ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​ថវិកា២០០ លាន​ដុល្លារ។កំពង់ផែទឹកជ្រៅ១៥ម៉ែត្រនឹងអាចផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ១០០,០០០តោន និងអាចផ្ទុកបានបរិមាណ ៣០០,០០០ ស្មើនឹង២០ហ្វីត (TEUs) ក្នុងឆ្នាំ២០២៥ និងរហូតដល់ ៦០០,០០០ TEUs ក្នុងឆ្នាំ២០៣០។លោក​បាន​បន្ត​ថា​៖ «​គម្រោង​ធំ​នេះ​រួម​មាន​ចំណត​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី មជ្ឈមណ្ឌលភស្តុភារកម្ម រោងចក្រ​ចម្រាញ់​ប្រេង និង​ចំណត​សម្រាប់​កប៉ាល់​ទេសចរណ៍​ ក្នុងចំណោមគម្រោងជា​ច្រើន​ទៀត»។លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វានឹងក្លាយជាកំពង់ផែធំបំផុតទី៣ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុ និងកំពង់ផែស្វយ័តទឹកសាបភ្នំពេញ ក្នុងរាជធានីភ្នំពេញ៕Xinhua /KhmerTimes


Powered by Blogger.