ម្ចាស់​ផ្ទះ​​នឹង​​ព្យាយា​ម​យក​មេដា​​យអោយ​បានច្រើន​ក្នុងព្រឹត្តិកា​រ​ណ៍កីឡា​ស៊ីហ្គេម​​លើ​ក​ទី​៣២

ម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងទទួលបានមេដាយច្រើននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាព្រឹត្តិការណ៍ប្រកួតកីឡាត្រូវបានរៀបចំរៀងរាល់២ឆ្នាំម្តងដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ខែឧសភា។

រូបភាព៖ក្រសួងព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា“យើងរំពឹងថាចំនួនមេដាយដែលទទួលបានក្នុងការប្រកួតនាពេលខាងមុខនឹងកើនឡើងជិត២០០ភាគរយធៀបនឹងមេដាយចំនួន៦៣ ដែលដណ្តើមបាននៅក្នុងស៊ីហ្គេមលើកទី៣១នៅវៀតណាមក្នុងឆ្នាំ ២០២២”។កម្ពុជាឈ្នះមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។គណៈប្រតិភូកម្ពុជាចំនួន១,២០៣ នាក់រួមទាំងអត្តពលិកចំនួន៨៩៦នាក់នឹងចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល៦៤ ឆ្នាំ។លោកថោងខុនបាននិយាយក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិក និងគ្រូបង្វឹកនៅវិមានសន្តិភាព រាជធានីភ្នំពេញថា “ប្រហែល ៤០ ភាគរយនៃអត្តពលិករបស់យើងត្រូវបានបញ្ជូនទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ”។ថ្លែងក្នុងពិធីនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍លេងស្មើភាពគ្នាដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។សម្តេចបានមានប្រសាសន៍ទៀតថា “យើងសង្ឃឹមថាអត្តពលិករបស់យើងនឹងទទួលបានមេដាយមាសបន្ថែមទៀតនៅក្នុងការប្រកួតនាពេលខាងមុខ”។យោងតាមគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា (CAMSOC) អត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡាជាង ១១,០០០នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១ នឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលនឹងមានកីឡាចំនួន៣៧ ប្រភេទស្មើនឹង៥៨៩វិញ្ញាសា។ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានចំនួន ៦០,០០០ កៅអី  នឹងក្លាយជាកន្លែងសម្រាប់ពិធីបើក និងបិទជាផ្លូវការ រួមទាំងសម្រាប់ការប្រកួតនានា៕Xinhua/Khmer Times



Powered by Blogger.