គ​ណបក្សចំនួន​១០​បា​នសុំចុះបញ្ជីនិងបេ​ក្ខជនឈ​រឈ្មោះ​បោះ​ឆ្នោត

គិតមកដល់ថ្ងៃទី៣ខែឧសភាគឺជាថ្ងៃទី១០ហើយនៃការចុះបញ្ជីគណបក្សន យោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តែ គ.ជ.ប ទទួលគណបក្សនយោបាយចំនួន១០បានសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថាមកដល់ថ្ងៃនេះមានគណបក្សនយោបាយចំនួន១០ហើយ ដែលបានដាក់ចុះបញ្ជីគណបក្សនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា។លោកបញ្ជាក់យ៉ាងដូច្នេះថា«មកដល់ម៉ោង១១ជាងនេះមានគណបក្សនយោបាយ ចំនួន១០បានមកសុំបញ្ជីគណបក្សនិងបញ្ជីបេក្ខជនឈរឈ្មោះ ហើយក្នុងចំណោម គណបក្សនយោបាយទាំង១០នេះ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន៧រួចហើយ។ ដោយឡែកគណបក្សនយោបាយ៣ទៀតកំពុងតែស្ថិតក្នុងការ ពិនិត្យសម្រេចនៅពេលខាងមុខនេះ»។ទាក់ទិននឹងគណបក្សភ្លើងទៀនដែលត្រូវបានគេនាំគ្នាថាជាគណបក្សប្រឆាំងនោះត្រូវបានអ្នកនាំពាក្យ គ.ជ.ប បានអះអាងថាមកដល់ពេលនេះ មិនទាន់បានបញ្ជូនបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះមក គ.ជ.ប នោះទេ។សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃ១ឧសភា បានបង្ហាញបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់គណបក្សប្រជាជន កម្ពុជា។ក្នុងនោះ ថ្នាក់ដឹកនាំកំពូលៗ របស់បក្សកាន់អំណាចដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល ខណៈមណ្ឌល រាជធានីភ្នំពេញ ឈរដោយលោកហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជន នាយករដ្ឋមន្រ្តី ក្នុងគ្រាសម្តេច ក្រឡាហោម ស ខេង ឈរឈ្មោះនៅមណ្ឌលខេត្តបាត់ដំបង។ សម្រាប់ សម្តេច ហេង សំរិន វិញ ឈរ ឈ្មោះនៅស្រុកកំណើតសម្តេចតែម្តងគឺមណ្ឌលខេត្តត្បូងឃ្មុំ។ ដោយឡែកសម្រាប់លោកស្រីម៉ែនសំអនឈរឈ្មោះនៅមណ្ឌលខេត្តស្វាយរៀង។សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្ស៧ត្រូវបានគ.ជ.បទទួលស្គាល់ជាផ្លូវការក្នុងបញ្ជីខណៈគណបក្ស៣ទៀត កំពុងស្ថិតក្នុងការពិនិត្យ នៅឡើយ។ គណបក្សទាំង៧នោះរួមមាន ៖គណបក្សប្រជាជនកម្ពុជា, គណបក្ស យុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំង ប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ។ ចំណែក៣ទៀតកំពុងពិចារណាពីខាង គ.ជ.បនោះគឺមានគណបក្សខ្មែរអភិរក្ស គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។គួររំលឹកថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា មាន រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕AKP

Powered by Blogger.