អ៊ុយក្រែ​ន​ថាឃ្លាំង​ស្តុកប្រេង​​នៅគ្រីមៀឆេះ​ជាផ្នែកមួយ​នៃ​ការវា​យលុក

យោធាអ៊ុយក្រែនអះអាងថាមិនទទួលខុសត្រូវចំពោះការវាយប្រហារលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ីនៅគ្រីមៀទេ។ប៉ុន្តែទទូចថាវាជាផ្នែកនៃការរៀបចំសម្រាប់ប្រតិបត្តិការប្រឆាំង។NataliaHumeniukអ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការភាគខាងត្បូងនៃកងទ័ពអ៊ុយក្រែនបាននិយាយនៅថ្ងៃនេះថាភ្លើងឆេះនៅឃ្លាំងស្តុកប្រេងដ៏ធំមួយនៅក្នុងទីក្រុងកំពង់ផែ Sevastopol ក្នុងឧបទ្វីប គ្រីមៀកំពុងធ្វើឱ្យយោធារុស្ស៊ីមានអសន្តិសុខ។ ទោះ​ជា​យ៉ាង​ណាមន្ត្រី​អ៊ុយក្រែន​មិន​បាន​ទទួល​ស្គាល់​ដោយ​ផ្ទាល់​ថាក្រុង​គៀវ​នៅ​ពី​ក្រោយ​ឧប្បត្តិហេតុ​នេះ​ទេ។បណ្តាញភស្តុភាររបស់សត្រូវកំពុងត្រូវបានបំផ្លាញ។ នេះគឺជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់ប្រតិបត្តិការប្រឆាំងការវាយលុកទ្រង់ទ្រាយធំដែលមនុស្សគ្រប់គ្នាកំពុងរង់ចាំ។ សត្រូវមានអារម្មណ៍ថាបណ្តាញភស្តុភាររបស់ពួកគេស្ថិតនៅក្រោមការគំរាមកំហែង។ ហើយត្រូវចាប់ផ្តើមផ្លាស់ប្តូរកងកម្លាំង" ។ លោកស្រី Humeniuk បាននិយាយ។មន្ត្រីរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
លោក Mikhail Razvozhaev អភិបាលក្រុង Sevastopol បានចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAVs)ដើម្បីវាយប្រហារឃ្លាំងស្តុកប្រេងកាលពីព្រឹកព្រលឹមថ្ងៃទី២៩ខែមេសាបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះលើផ្ទៃដីប្រហែល១,០០០ម៉ែត្រការ៉េ។ ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ប៉ុន្តែបានបំផ្លាញធុងសាំងយ៉ាងហោចណាស់មួយហើយប្រើពេលយូរទើបរថយន្តពន្លត់អគ្គីភ័យអាចគ្រប់គ្រងបាន ។ទីក្រុង Sevastopol ជាទីក្រុងមួយនៅលើឧបទ្វីប គ្រីមៀដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤បានស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងប្រទេសទាំង២កាលពីដើមឆ្នាំមុន។ មន្ត្រីរុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា កងនាវាសមុទ្រខ្មៅបានស្ទាក់ចាប់នាវាអត្តឃាតគ្មានមនុស្សបើក២គ្រឿងដែលបានវាយប្រហារកំពង់ផែSevastopol។រុស្ស៊ីបានចោទប្រកាន់យោធាអ៊ុយក្រែនម្តងហើយម្តងទៀតថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងនាវាអត្តឃាត ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីបគ្រីមៀ ។ប៉ុន្តែក្រុងគៀវតែងតែបដិសេធមិនជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុទាំងនេះ។
វិមានក្រឹមឡាំងបានទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមៀនិងតំបន់ផ្សេងទៀតដែលទីក្រុងម៉ូស្គូបញ្ចូលជាលក្ខខណ្ឌនៃសន្តិភាព។ក្រុងគៀវ​បាន​និយាយ​ថាខ្លួន​នឹង​មិន​ចរចា​សន្តិភាព​ទេ លុះត្រា​តែ​រុស្ស៊ី​ចាកចេញ​ពី​ទឹកដី​ទាំងអស់​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​អ៊ុយក្រែន រួម​ទាំង​តំបន់​គ្រីមៀ៕ប្រភពReuters

ផ្សែង​ហុយ​ឡើង​ក្នុង​ពេល​មាន​អគ្គីភ័យ​នៅ​ឃ្លាំងប្រេង​ក្នុង​ក្រុងSevastopol កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា។ រូបថត៖Reuters
Powered by Blogger.