សារាច​​រ​ណែនាំហា​​មឃាត់​កា​​រល​ក់​​និង​ពិសា​គ្រឿ​ង​ស្រវឹ​ង​​​២ថ្ងៃ​នៅ​ពេ​ល​​បោះឆ្នោត​​ជ្រើស​​តាំង​តំ​ណាងរាស្ត្រ​នី​​តិកាល​​ទី​៧

​​ក្រសួង​ទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​ម្ចាស់​ខា​រ៉ា​អូខេ​ក្លិ​បក​ម្សាន្ត ​និង​កន្លែង​ផឹកស៊ី​ត្រូវ​ផ្អាក​សកម្មភាព​ជីវកម្ម​របស់​ខ្លួន​២ថ្ងៃ​នៅ​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។​កា​រហាម​នេះ​ធ្វើឡើង​ស្របតាម​ការណែនាំ​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​ផ្អាក​លក់ដូរ​និង​ពិសា​គ្រឿងស្រវឹង​នៅ​ថ្ងៃ​ទី​២​២​ ​និង​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ពោល​គឺ​មួយ​ថ្ងៃ​មុន​និង​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧​។​​សារាចរ​ណែនាំ​របស់​​​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃអង្គារ​ ​បាន​ឱ្យ​ដឹង​ថា​៖​ ​«​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខា​រ៉ា​អូខេ​ក្លិ​បក​ម្សាន្ត ​រង្គសាល​ ​ឌី​ស្កូ​តែ​ក​ ​និង​បៀរ​ហ្កា​ឌិន​នៅ​ទូទាំង​រាជធានី​ខេត្ត​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈ​ពេលថ្ងៃ​ពីរ​ ​គឺ​ថ្ងៃ​ទី​២​២​ ​និង​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​»​។​សារាចរ​ណែនាំ​បន្ត​ថា​៖​ ​«​ចំណែក​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំង​អស់​អាច​ផ្តល់​សេវាកម្ម​ម្ហូប​អាហារ​ ​ប៉ុន្តែ​ត្រូវ​ផ្អាក​សកម្មភាព​លក់ដូរ​គ្រឿងស្រវឹង​»​។​​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ក្នុង​សារាចរ​ណែនាំ​ថា​ដើម្បី​ចូលរួម​ទប់​ស្កាត់​អំពើ​ហិង្សា​ ​ការ​គំរាម​កំហែង​ ​ការ​បំភិតបំភ័យ​ ​គ្រោះថ្នាក់​ចរាចរណ៍​ ​គ្រោះថ្នាក់​សង្គម​ ​និង​បាតុភាព​នានា​ដែល​អាច​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​នៅ​ក្នុង​ដំណើរ​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដោយសេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​។​លោក​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធ​ភាព​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​​លោក​បាន​និយាយ​ថា​៖​ ​«​ម្ចាស់​ឬ​គ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​ប្រទេស​ភាព​ខ្ពស់​»​។​តាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​កាល​ពី​ដើម​ខែ​ឧសភា​ ​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ផ្សព្វផ្សាយ​និង​អប់រំ​ដល់​ពលរដ្ឋ​និង​ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​ផ្អាក​ការ​លក់ដូរ​និង​ពិសា​គ្រឿងស្រវឹង​ ​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ​ ​ដោយសេរី​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​និង​គ្មាន​អំពើ​ហិង្សា​។​​កន្លងមក​រដ្ឋាភិបាល​កត់​សម្គាល់​ឃើញ​ថា​៖​ ​«​ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ភាគ​ច្រើន​អាច​ប​ង្កឱ្យ​មាន​អំពើ​ហិង្សា​ ​គ្រោះថ្នាក់​ចរាចរណ៍​ ​គ្រោះ​ថ្នាក់​សង្គម​ ​ការ​ប្រព្រឹត្ត​បទល្មើស​នានា​ ​ឬ​ករណី​ខ្លះ​អាច​បណ្ដាល​ឱ្យ​បាត់​សណ្ដាប់​ធ្នាប់​សាធារណៈ​ទៀត​ផង​»​។​​អ្នកស្រី​ ​មន្ត​ ​សិលា​ម៉ា​នី​ ​អ្នកគ្រប់គ្រង​ហាង​ផឹកស៊ី​មួយ​កន្លែង​ឈ្មោះ​មិត្ត​ចាស់​ ​បាន​និយាយ​ថា​ ​អ្នកស្រី​នឹង​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ ​ដើម្បី​ចូលរួម​ធានា​ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ប្រកប​ដោយ​អំពើ​ហិង្សា​ ​ឬ​បាតុភាព​នានា​ដែល​បណ្ដាល​មក​ពី​ការ​ពិសា​គ្រឿងស្រវឹង​។​​អ្នកស្រី​បន្ត​ថា​៖​ ​«​គាត់​ធ្វើ​បែប​នេះ​ត្រឹមត្រូវ​ហើយ។​ ​នៅ​ពេល​មាន​សេចក្ដី​ណែនាំ​ ​គឺ​យើង​តែងតែ​អនុវត្ត​តាម​ជានិច្ច​ ​ហើយ​យើង​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ​ ​ព្រោះ​កន្លង​មក​ពេល​មាន​ការ​ណែនាំ​បែប​នេះ​ ​គឺ​យើង​តែង​តែ​ធ្វើត​ាម​ការ​ណែនាំ​នោះ​ជានិច្ច​»​។​អ្នកស្រី​បន្ថែម​ថា​៖​ ​«​យើង​ធ្លាប់​ផ្អាក​សកម្មភាព​លក់ដូរ​គ្រឿង​ស្រវឹង​ ​ដើម្បី​ចូលរួម​កាន់ទុក្ខ​ម​រណៈ​ ​បន្ទាប់ពី​មាន​សេចក្ដីណែនាំ​ដោយ​រដ្ឋាភិបាល»៕Khmer Times

សារាច​រ​ណែនាំហាមឃាត់​កា​​រលក់​និង​ពិសា​គ្រឿ​ង​ស្រវឹង​​២ថ្ងៃ​នៅ​ពេល​បោះឆ្នោត​​ជ្រើស​តាំង​តំ​ណាងរាស្ត្រ​នី​តិកាល​ទី​៧។អ៊ីនធឺណិត


Powered by Blogger.