បិទ​ស៊ីហ្គេ​ម​លើក​ទី​៣២៖​លា​​ដ៏​កក់​ក្តៅ​​រ​បស់កម្ពុជា

 មិនមានការសម្តែងសិល្បៈគួរឱ្យចាប់អារម្មណ៍ដូចពិធីបើកនោះទេ ។ប៉ុន្តែកម្ពុជាក៏បានបង្កើតពិធីបិទជាលក្ខណៈមិត្តភាពនិងកក់ក្តៅ ដូចជាការលាគ្នាដ៏ទន់ភ្លន់របស់ប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។បន្ទាប់ពីការប្រកួតដ៏រំភើបអស់រយៈពេល១១ថ្ងៃស៊ីហ្គេមលើកទី៣២ជាមួយនឹងពិធីបិទដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយគណៈកម្មាធិការរៀបចំរបស់ប្រទេសម្ចាស់ផ្ទះអស់រយៈពេលជាច្រើនថ្ងៃ។

រូបភាពAKP

ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានចំណាត់ថ្នាក់លេខ១ដោយទទួលបានមេដាយមាសចំនួន១៣៦ មេដាយប្រាក់១០៥មេដាយសំរឹទ្ធ១១៤ច្រើនជាងក្រុមប្រតិភូថៃឈរនៅចំណាត់ថ្នាក់លេខ២(មេដាយមាស១០៨មេដាយប្រាក់៩៦ មេដាយសំរឹទ្ធ១០៨ ។ )ឥណ្ឌូណេស៊ី(មេដាយមាស ៨៧ គ្រឿង),ប្រាក់៨០, សំរិទ្ធ១០៩)កម្ពុជាឈរនៅលំដាប់ថ្នាក់ទី៤ បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាបានឈ្នះមេដាយសរុបចំនួន​២៨២​ ក្នុងនោះមេដាយមាស៨១​ ប្រាក់៧៤ ​និងសំរឹទ្ធ១២៦។ តែបើគិតពីចំនួនមេដាយច្រើនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣នៃប្រជាជាតិអាស៊ាន១១ប្រទេស។សម្រាប់ប្រទេសអាស៊ាន៤ផ្សេងទៀតរួមមានភូមា ឡាវប្រ៊ុយណេនិងទីម័រខាងកើតសុទ្ធសឹងជាប្រទេសដែលស្ថិតនៅបាតតារាង ដោយមានគម្លាតមេដាយយ៉ាងច្រើនពីកម្ពុជា។ជារួមលទ្ធផលដែលកម្ពុជាទទួលបាននៅស៊ីហ្គេមឆ្នាំ២០២៣នេះ គឺជាលទ្ធផលដ៏ល្អ ហួសពីការរំពឹងទុក ដែលកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយប៉ុណ្ណោះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)។នៅថ្ងៃនេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកសរសេរតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចថាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរនៅលំដាប់ទី៤ ខាងមេដាយមាសនិងឈរលំដាប់ទី៣ ខាងមេដាយច្រើនដោយលោកចាត់ទុកថានេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក។ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រៀបធៀបដែរកាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ដោយមិនបានឈ្នះមេដាយអ្វីទាំងអស់។ជាការពិតសមត្ថភាពកីឡារបស់កម្ពុជាត្រូវបានវាយតម្លៃថាមានការកើនឡើង មិនត្រឹមតែប្រភេទកីឡាប្រពៃណី និងកីឡាតំបន់ប៉ុណ្ណោះទេ តែកម្ពុជាមានការរីកចម្រើនប្រភេទកីឡាអូឡាំពិកនិងសកលផងដែរ។សូមបញ្ជាក់ដែរថាប្រទេសកម្ពុជាបានរៀបចំការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងចាប់តាំងពីជាង៦០ឆ្នាំដោយស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានចំណាយថវិកាជាង ១០០លានដុល្លារមិនយកថ្លៃពីការស្នាក់នៅ និងអាហារសម្រាប់ប្រតិភូកីឡាបរទេសជាង១ម៉ឺននាក់មិនលក់សំបុត្រ និងមិនគិតកម្រៃពីសិទ្ធិផ្សាយបន្តផ្ទាល់ជាដើម។ជាទូទៅការរៀបចំរបស់កម្ពុជាក្រៅពីជោគជ័យដ៏ធំធេងក៏មានចំណុចអវិជ្ជមានមួយចំនួនដែរ តែអ្នកវិភាគកីឡានានានិងមន្ត្រីកីឡាផ្លូវការវាយតម្លៃថាចំណុចអវិជ្ជមានតិចតួចមិនអាចលុបលើកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្ពុជាឆ្នាំ២០២៣នេះបានទេ។ជាមួយគ្នានេះកម្ពុជាតាមរយៈអ្នកគ្រប់គ្រងកីឡាបានប្តេជ្ញាថានឹងបន្តយន្តការនិងការប្រឹងប្រែងនេះសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ជាបន្តទៀត៕






Powered by Blogger.