ព្រះរាជ​ពិ​ធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ប​ង្ហាញពីការ​ចាប់​ផ្តើម

ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័លដែល​បង្ហាញពីការចាប់​ផ្តើម​រដូវ​ដាំដុះ​ដំណាំ​ក្នុង​ប្រទេសនឹង​ប្រារព្ធ​ធ្វើ​ឡើងនៅ​ក្នុង​ឃុំ​ត្រពាំង​ឬស្សីស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំនៅ​ថ្ងៃ​ទី​៨ខែ​ឧសភា។ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនីនឹងយាងជាព្រះរាជអធិបតីក្នុងព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងឯកអគ្គរដ្ឋទូតបរទេសផ្សេងទៀតផងដែរ។អភិបាលខេត្តកំពង់ធំ លោក ងួនរតនៈនឹងធ្វើជា“ស្តេចមាឃ”ភ្ជួររាស់ជុំវិញវាលព្រះបរមរាជវាំងដោយមានគោឧសភរាជ្យ ចំណែកភរិយារបស់លោកនឹងជា “ព្រះមេហួរ” ដើរតាមពីក្រោយដើម្បីរាយគ្រាប់ធុញ្ញជាតិ។ជាធម្មតា​ពិធីនេះត្រូវបានគេ​ប្រារព្ធ​ធ្វើ​ឡើងនៅខែ​ឧសភាដើម្បីក្រើនរំលឹកប្រជាជនខ្មែរឱ្យ​ពួក​គេ​ត្រៀម​ខ្លួន​ធ្វើ​ស្រែ​ចម្ការ និង​បួងសួង​ឱ្យ​មាន​ការ​ប្រមូល​ផល​ច្រើន​សម្រាប់​ឆ្នាំ​នេះ។តាម​ទំនៀម​ទម្លាប់ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ទស្សន៍ទាយ​ពី​កម្រិត​ទឹកភ្លៀង​ ការប្រមូលផលស្រូវ នា​ពេល​ខាង​មុខ ​តាម​រយៈ​ការ​បរិភោគស្រូវ ពោត សណ្តែក ស្មៅ ល្ង ទឹក និង​ស្រា​របស់គោឧសភរាជ។ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានលុបចោលក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។នៅឆ្នាំ ២០១៩ ពិធីនេះត្រូវបានធ្វើឡើងនៅក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ៕AKP/Khmer Times

រូបភាពដោយAKP/Khmer Times


Powered by Blogger.