នា​យ​ករ​ដ្ឋមន្ត្រី​ហ៊ុន​ ​សែ​ន​​​ពន្យុះ​ឱ្យ​ក្រុម​ប្រឆាំ​​ង​ប្រមាថក្រុ​ម​​តា​រាដែល​ស្មើនឹ​ង​​កា​រ​បង្កើត​​ជ​ម្លោះ​ជា​មួយ​​អ្នកគាំ​​ទ្រ​

  សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ពន្យុះឲ្យ​ក្រុម​ប្រឆាំង​ជេរ​ប្រមាថក្រុមតារា​ខ្មែរ​កាន់តែ​ខ្លាំង​​គឺ​បង្កើតសត្រូវ​នឹង​អ្នកគាំទ្រ​ពួកគេ​កាន់តែ​ច្រើន​។​ទង្វើ​មិន​សមរម្យ​របស់​ក្រុម​ប្រឆាំង​មក​លើ​តារា​ខ្មែរ​បែប​នេះ​ជា​ការ​ធ្វើនយោបាយ​ឯកោ​ដោយខ្លួនឯង​។​ការ​លើកឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិតពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កាល​ពីម្សិលមិញ​។​កាលពី​ពេល​បើក​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​ ​តារា​ចម្រៀង​ល្បី​មួយ​ក្រុម​របស់​ផលិតកម្ម​ ​G​A​LAX​Y​ ​ឡេង​ណា​វ៉ាត់​ត្រា​បាន​ចៀ​ង​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា​ ​«​មី​ឆុង​មី​កំប៉ុង​មី​ឆា​»​ ​ហើយ​ទទួល​ការរិះគន់​និង​ចំអក​ដាក់​ពួក​គេ​ពីសំណាក់​ក្រុម​ប្រឆាំង​ដែល​វាយប្រហារ​តាម​បណ្ដាញ​សង្គម​នានា​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ពន្យុះ​ក្រុម​ប្រឆាំង​ទាំង​នោះ​ឱ្យ​ជេរ​ក្រុម​តារា​ចម្រៀង​ដែល​មាន​លោក​ ​ព្រាប​ ​សុវត្ថិ​ ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​កញ្ញា​ ​តន់​ ​ច័ន្ទ​ស៊ី​ម៉ា​ ​ដែល​ជាតា​រា​ចម្រៀង​នៅ​ផលិតកម្ម​ ​G​A​LAX​Y​ ​ឡេង​ណា​វ៉ាត់​ត្រា​។​សម្តេច​និយាយ​ថា​៖​​«​ពួក​អ្នកឯង​ជេរ​កាន់តែ​ច្រើន​ខ្ញុំ​កាន់តែ​ត្រេចអរ​ទៅវិញ​តើ​ ​ព្រោះ​អ្នកឯង​ភ្លើ​ពេក​»​។​សម្តេចបាន​ពន្យល់​ថា​ការ​យក​បទ​នេះ​មក​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​បើក​ការ​ប្រកួត​កី​ឡី​ស៊ី​ហ្គេ​ម​គឺ​គ្រាន់​ជា​ការ​ច្រៀង​កំដរ​ឆាក​មុន​ពេល​កម្មពិធី​ប្រកាស​បើក​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​ចាប់ផ្ដើម​ជា​ផ្លូវការ​។


សម្តេចបាន​ហៅ​ក្រុម​ប្រឆាំង​ថា​ក្រុម​ពូកែ​ទើស​និង​ក្រុម​ពូកែ​សន្សំ​រឿង​សូម្បី​តែ​ចម្រៀង​ក៏​ពួក​ប្រឆាំង​នាំគ្នា​ទិតៀន​និង​ទើស​ ​ដោយ​សម្តេចនាយករដ្ឋ​មន្ត្រី​ថ្លែង​ឌឺដង​ទៅវិញ​ថា​សម្តេចនឹង​ឡង់​សេ​បទ​ចម្រៀង​មួយ​នេះ​ឱ្យ​កាន់​តែ​ល្បី​បន្ថែម​ទៀត​។​ទោះបីជា​សម្តេចនាយករដ្ឋមន្ត្រី​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំ​ ។ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​សម្តេច​កំពុង​និយាយ​សំដៅ​ទៅ​កាន់​លោក​ ​គឹម​ ​សុខ​ ​ដែល​កំពុង​រស់​នៅ​បរទេស​និង​តែងតែ​និយាយ​ឥត​សំចៃ​មាត់​ក្នុង​ការ​វិភាគ​រិះគន់​រដ្ឋាភិបាល​។​លោកស្រី​ ​ចន​ ​ច័ន្ទ​ល​ក្ខិ​ណា​ ​ប្រធាន​សមាគម​សិល្បៈ​ករ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​មិន​ទាស់​ខុស​អ្វី​ទេ​ ​ការ​លើក​យក​បទ​ចម្រៀង​ ​«​មី​ឆុង​មី​កំប៉ុង​មី​ឆា​»​ ​រួមគ្នា​ដោយក្រុម​តារា​ច​ម្រៀ​ង​របស់​ផលិតកម្ម​ ​G​A​LAX​Y​ ​ឡេង​ណា​វ៉ាត់​ត្រា​ ​ព្រោះ​ពេល​ដែល​ពួកគេ​ច្រៀង​នោះ​ ​គឺ​មិនមែន​ច្រៀង​ក្នុង​ពេល​ប្រារព្ធ​បើក​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​។​ប៉ុន្តែ​ជា​ការ​ច្រៀង​កំដរ​ឆាក​មុន​ពេល​ប្រកាស​បើក​ជា​ផ្លូវ​។​លោកស្រី​បន្ត​ថា​ ​អ្នក​ដែល​រិះគន់​ភាគច្រើន​ ​គឺ​ពួកគេ​មិនបាន​ដឹង​ ​ហើយ​ខ្លះទៀត​ប្រហែលជា​មាន​ចេតនា​ធ្វើ​ឱ្យ​កើតមាន​បញ្ហា​សម្រាប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​។​លោកស្រី​បន្ថែម​ថា​ ​ប្រសិនបើ​ការ​ច្រៀង​ចម្រៀង​បទ​ ​«​មី​ឆុង​មី​កំប៉ុង​មី​ឆា​»​ ​ក្នុង​ពេល​បើក​ដំណើរការ​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​ ​គឺ​ប្រហែលជា​មាន​ទ​ស្សនៈ​យល់ឃើញ​ផ្សេងៗ​គ្នា​កាន់តែ​ច្រើន​ទៅទៀត​។​ទោះបីជា​យ៉ាងណា​ ​លោកស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរបើ​ក​ចិត្ត​ឱ្យ​ទូលាយ​មិនថា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឬ​ព្រឹត្តិការណ៍​សំខាន់​ផ្សេងៗ​ទេ៕​Khmer Times


Powered by Blogger.