ប្រជា​​ពល​រដ្ឋខ្មែរនៅក្រៅ​ប្រទេសនឹ​ង​ទទួលបានភា​​ពងា​យស្រួលក្នុងកា​​​រចុះ​បញ្ជីអត្រានុកូ​លដ្ឋាននិ​​ងអត្ត​សញ្ញា​​ណក​ម្ម

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសផ្សេងទៀតក៏នឹងអាចទទួលបានភាពងាយស្រួលជាងមុនក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម ដោយសារច្បាប់ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តកាលពីម្សិលមិញដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីកិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សេចក្តីព្រាងច្បាប់នេះគ្របដណ្តប់លើប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុង និងក្រៅប្រទេសកម្ពុជា។ច្បាប់ស្តីពីការចុះអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មនឹងផ្តល់លក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក្នុងការទទួលបានសេវាគ្រប់ប្រភេទទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ តាមរយៈស្ថានទូតកម្ពុជាប្រចាំបរទេស។
គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់ដែលមាន ១២ ជំពូក និង ១៨២ មាត្រា គឺធានានូវនីតិវិធីច្បាស់លាស់ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្មការចុះបញ្ជីលំនៅដ្ឋានដើម្បីពង្រឹងការការពារសិទ្ធិប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា៕ AKP/Khmer Times

Powered by Blogger.