អាមេរិកច​​ង់បន្ថយភា​ព​តា​នតឹងក្នុងទំ​នាក់ទំន​​​ងជាមួយ​ចិន

ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនចង់បន្តកិច្ចសន្ទនានិងកាត់បន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំងបន្ទាប់ពីឧប្បត្តិហេតុដែលបានបាញ់ទម្លាក់ប៉េងប៉ោងនោះ។«យើងចង់ត្រឡប់ទៅផែនការដែលបានរៀបចំនៅក្នុងខែកុម្ភៈមុនពេលឧបទ្ទវហេតុនៃប៉េងប៉ោងចារកម្មហោះចូលសហរដ្ឋអាមេរិកនៅពេលដែលរដ្ឋមន្ត្រីការបរទេសលោកAntony Blinkenនឹងមកទីក្រុងប៉េកាំងដើម្បីពិភាក្សាបន្ថែមអំពីបញ្ហាដែលមេដឹកនាំនៃ លោកDerekCholletទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី១៣ខែឧសភានៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន។ អ្នកការទូតអាមេរិកបានសង្កត់ធ្ងន់ថាលោកBlinkenទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលខាងមុខហើយទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។លោក Cholletបានបង្ហើបថាការរំពឹងទុកនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសBlinkenទៅកាន់ប្រទេសចិនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិកJakeSullivanនិងប្រធានការិយាល័យការបរទេសកណ្តាលចិនលោក Wang Yi នៅប្រទេសអូទ្រីសក្នុងសប្តាហ៍នេះ។ភាគីបានចែករំលែកការរំពឹងទុកអំពីដំណើរទស្សនកិច្ចនិងរបៀបរៀបចំកិច្ចសន្ទនារវាងប្រទេសទាំង២ជាពិសេសក្នុងទិសដៅកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី។លោកCholletបាននិយាយថាទីក្រុងប៉េកាំងមិនចាប់អារម្មណ៍នឹងជម្រើសរបស់មន្ត្រីនៃភាគីទាំង២ក្នុងការជួបមុខគ្នានោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈជំរុញការសន្ទនា។កាលពីថ្ងៃទី៨ខែឧសភាមុនពេលជំនួបរវាងលោក Wang Yi និងលោក Sullivan រដ្ឋមន្ត្រីការបរទេសចិន Qin Gangបានព្រមានថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន"កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពកកវិញ"។លោក Qin បាននិយាយថាទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង បន្ទាប់ពីប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden បានសន្យាពង្រឹងកិច្ចសន្ទនានៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូល G20នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាឆ្នាំ២០២២។ទោះបីជាយ៉ាងណាក៏ដោយកម្មវិធីកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដែលភាគីទាំង២បានព្រមព្រៀងគ្នានោះត្រូវបានរំខានចាប់តាំងពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នាវាអាកាសចិន៕ប្រភពSCMP

ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោកDerekCholletថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងខែមីនា។រូបថត៖AFP

Powered by Blogger.